សិក្ខាសាលាត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងខេត្ត Nghe An នៅថ្ងៃទី ២៥ ខែធ្នូ។ សិក្ខាសាលានេះទាក់ទាញការចូលរួមដោយផ្ទាល់ពីប្រតិភូចំនួន ១៥០ នាក់នៅខេត្ត Nghe An និងប្រតិភូប្រហែល ៣ ពាន់ នាក់តាមប្រព័ន្ធវីដេអូ។

leftcenterrightdel
គណៈកម្មការរៀបចំជូនដំណឹងអំពីសិក្ខាសាលាទេសចរណ៍ឆ្នាំ ២០២១

សិក្ខាសាលានេះមានគោលបំណងវាយតម្លៃចំពោះផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 មកលើឧស្សាហកម្មទេសចរណ៍ ក៏ដូចជាឱកាស និងបញ្ហាប្រឈមលើវិស័យទេសចរណ៍វៀតណាម។ នៅក្នុងសិក្ខាសាលា ប្រតិភូទាំងឡាយបានពិភាក្សាអំពីការតំរង់ទិស និងដំណោះស្រាយដើម្បីស្តារ និងអភិវឌ្ឍទេសចរណ៍វៀតណាមឱ្យបានឆាប់រហ័ស និងប្រកបដោយនិរន្តរភាព; ស្នើឲ្យរដ្ឋសភា និងរដ្ឋាភិបាលមានដំណោះស្រាយ ដើម្បីពុះពារការលំបាក និងជួយដល់អង្គភាពអាជីវកម្ម និងប្រជាជន ព្រមទាំងផ្តល់ព័ត៌មានដល់សមាជិកសភាដើម្បីសម្រេចលើគោលនយោបាយទម្លុះទម្លាយ ដើម្បីស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី៕

បកប្រែដោយ Huyen Trang