នេះជាក្រុមភ្ញៀវទេសចរលើកដំបូងមកកាន់ទីក្រុង Da Nang បន្ទាប់ពីទីក្រុងគ្រប់គ្រងបានការរីករាលដាលនៃជំងឺ Covid-19 ហើយបើកទទួលភ្ញៀវទេសចរឡើងវិញ តាមគន្លងប្រក្រតីភាពបែបថ្មី។

leftcenterrightdel
ទីក្រុង Da Nang ទទួលភ្ញៀវទេសចរ MICE លើកដំបូង (រូបថត៖ vnanet.vn)

ការទទួលភ្ញៀវទេសចរ MICE នឹងបង្កើតចំណាប់អារម្មណ៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរ ជួយអង្គភាពអាជីវកម្ម និងអតិថិជនកាន់តែមានទំនុកចិត្តក្នុងការជ្រើសរើសទីក្រុង Da Nang ជាគោលដៅរបស់ពួកគេ។ ទន្ទឹមនឹងការលើកទឹកចិត្តដល់ការបើកវិស័យទេសចរណ៍ដើម្បីស្ដារសេដ្ឋកិច្ចរបស់ទីក្រុង Da Nang អាជ្ញាធរទីក្រុងតែងតែផ្តោតទៅលើការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ធានាឲ្យបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ និងការពេញចិត្តរបស់អតិថិជន៕

បកប្រែដោយ Thuy Anh