ដោយស្ថិតនៅផ្លូវតភ្ជាប់ទីក្រុង Cao Bang ជាមួយទឹកធ្លាក់ Ban Gioc ឃុំ Phuc Sen បានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរ។ មកកាន់ទីនេះ អ្នកណាក៏ចាប់អារម្មណ៍ដោយសារបានមើលឃើញដោយផ្ទាល់ភ្នែកការងារដំដែកធ្វើកាំបិត និងធ្វើឧបករណ៍កសិកម្ម។ របរដំដែកធ្វើកាំបិត និងឧបករណ៍កសិកម្មនៅឃុំ Phuc Sen មានអាយុកាលជាង ៣០០ ឆ្នាំមកហើយ។ ប៉ុន្តែ មិនដូចភូមិសិប្បកម្មប្រពៃណីមួយចំនួនដែលបាត់បន្តិចម្តងៗ តាមពេលវេលានោះទេ របរដំដែកនៅឃុំ Phuc Sen នៅតែអភិវឌ្ឍ និងពង្រីកទំហំផលិតកម្មរបស់ខ្លួន។

leftcenterrightdel
អ្នកឃុំ Phuc Sen កំពុងដំដែក

លោកតា Luong Van Tai សិល្បករដែលដំដែកក្នុងរយៈពេលជាង ៦០ ឆ្នាំបានចែករំលែកថា ដើម្បីធ្វើកាំបិតឲ្យមុតស្រួច និងធានាគុណភាពល្អ បងប្អូនជនជាតិ Nung នៅទីនេះមានរបៀបដំដែកពិសេសរបស់ខ្លួន។ សម្ភារៈសម្រាប់ការដំដែកធ្វើកាំបិតគឺយកពីស្លឹកស្ព្រីងឡាន (leaf spring) ដែលខូច។ ដើម្បីរក្សាកំដៅអំឡុងពេលដំណើរការដុត ឡដុតដែកត្រូវធ្វើពីថ្ម ដោយប្រើចំបើង និងអង្កាមជាវត្ថុធាតុដើមសម្រាប់សង់ឡ។ របរដំដែកនៅឃុំ Phuc Sen អាស្រ័យលើអារម្មណ៍នៃត្រចៀក និងភ្នែករបស់ជាងដំដែក។ លោក Nguyen Thanh Hai ប្រធានគណៈកម្មាធិការប្រជាជនស្រុក Quang Hoa បានឲ្យដឹងថា របរដំដែកធ្វើកាំបិត និងធ្វើឧបករណ៍កសិកម្មនៅឃុំ Phuc Sen គឺភូមិសិប្បកម្មប្រពៃណីមានតាំងពីយូរយារណាស់មកហើយ។ ភូមិសិប្បកម្មបានពង្រីកប្រៀបខ្លាំង ដើម្បីអភិវឌ្ឍទេសចរណ៍និងធ្វើពាណិជ្ជកម្មផលិតផល។ ដោយសារមានរបរដំដែក ប្រាក់ចំណូលរបស់ប្រជាជននៅមូលដ្ឋាន មានស្ថិរភាព ហើយគុណភាពរស់នៅកាន់តែប្រសើរឡើង។ ទោះបីមានគុណភាពល្អ ប៉ុន្តែការផ្សព្វផ្សាយផលិតផលរបស់ភូមិសិប្បកម្មនៅមានកំរិត ហេតុនេះ អាជ្ញាធរនិងប្រជាជនបាននិងកំពុងនាំផលិតផលទៅបង្ហាញនៅពិព័រណ៌ផ្សារណាត់ក្នុងប្រទេស ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ បង្កើតយីហោសម្រាប់ផលិតផលរបរដំដែកនៅឃុំ Phuc Sen។

នៅពេលកន្លងមក ទោះបីការផលិតផលឧស្សាហកម្មអភិវឌ្ឍយ៉ាងខ្លាំងក្លា ប៉ុន្តែជនជាតិ Nung នៅឃុំ Phuc Sen នៅតែរក្សានិងអភិវឌ្ឍរបរដំដែក ចូលរួមចំណែករក្សា និងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ជាតិ៕

បកប្រែដោយ Thuy Anh