កម្មវិធីត្រូវបានប្រារព្ធឡើង ក្នុងឱកាសរំលឹកខួបលើកទី ៥៨ នៃការបង្កើតខេត្ត Quang Ninh និងខួបលើកទី ១០ ឆ្នាំ នៃឈូងសមុទ្រ Ha Long ត្រូវបានទទួលស្គាល់ជាអច្ឆរិយៈធម្មជាតិមួយក្នុងចំណោមអច្ឆរិយៈធម្មជាតិទាំង ៧ របស់ពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃកម្មវិធី (រូបថត៖ vov.vn)

លោក Vu Tien Dung អ្នកស្រុកនៅ Ha Long បានឲ្យដឹងថា៖ “យូរណាស់មកហើយដែលយើងបានរស់នៅក្នុងបរិយាកាសដ៏អ៊ូអរបែបនេះ។ នេះជាព្រឹត្តិការណ៍ដែលខ្ញុំគិតថា បើនៅអំឡុងពេល ២ ឬ ៣ ឆ្នាំមុនជារឿងធម្មតាដែរ ប៉ុន្តែជាមួយនឹងស្ថានភាពបច្ចុប្បន្ននិងស្ថានភាពជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះ គឺជាព្រឹត្តិការណ៍ដ៏ល្អមួយដើម្បីផ្សព្វផ្សាយទេសចរណ៍សម្រាប់ខេត្ត Quang Ninh និងសម្រាប់ឈូងសមុទ្រ Ha Long”។

ឈូងសមុទ្រ Ha Long គឺជាគោលដៅ “សុវត្ថិភាព មិត្តភាព ភាពទាក់ទាញ” ដែលឆ្ពោះទៅគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ២ លាននាក់ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១៕

តាម vovworld.vn