ទីក្រុង Nha Trang នៅភាគកណ្កាលវៀតណាម

leftcenterrightdel
ទីក្រុង Nha Trang មានឆ្នេរសមុទស្អាតៗជាច្រើនដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន (រូបថត៖ Saigontour)

 

ទីក្រុង Nha Trang ជាឋានសួគ៌រីសតមួយរបស់ប្រទេសវៀតណាមដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ហើយភ្ញៀវទេសចរអន្តរជាតិក៏មកទីក្រុង Nha Trang នេះកាន់តែច្រើនឡើងៗដែរ។

ទីក្រុង​ Phan Thiet នៅភាគខាងត្បូងវៀតណាម

leftcenterrightdel
មិនត្រឹមតែមានសមុទ្រខៀវស្រងាត់ ខ្សាច់សក្បុស​ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងទីក្រុង Phan Thiet នៅមានទួលខ្សាច់ដ៏ល្បីល្បាញទៀតផង (រូបថត៖ Dulichvietnam) 

នៅទីក្រុង  Phan Thiet បើអ្នកទេសចរដែលចង់ងូតទឹកសមុទ្រគេអាចទៅឆ្នេរសមុទ្រ Rang ឆ្នេរសមុទ្រ Doi Duong ឆ្នេរសមុទ្រ Ham Tien ឆ្នេរសមុទ្រ Hon Rom ឆ្នេរសមុទ្រ Cam Binh - Lagi និងឆ្នេរសមុទ្រ Thuan Quy ជាដើម។

Quang Ninh នៅភាគខាង​ជើង​វៀត​ណាម​

leftcenterrightdel
សមុទ្រ Quang Ninh គឺជាគោលដៅទេសចរណ៍ពេញនិយមមួយសម្រាប់អ្នកទេសចរនៅភាគខាងជើងដោយវាងាយស្រួលក្នុងការធ្វើដំណើរ (រូបថត៖ Phuot)

 

អ្នកទេសចរអាចជ្រើសរើសឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រខាងក្រោមនៅខេត្ត Quang Ninh ដើម្បីទៅកម្សាន្តដូចជា៖ ឆ្នេរសមុទ្រ Tra Co, ឆ្នេរសមុទ្រ Minh Chau, ឆ្នេរសមុទ្រ Ti Top, ឆ្នេរសមុទ្រ Quan Lan, ឆ្នេរសមុទ្រ Son Hao, ឆ្នេរសមុទ្រ Hong Van, ឆ្នេរសមុទ្រ Tuan Chau, ឆ្នេរសមុទ្រ Bai Chay, ឆ្នេរសមុទ្រ Co To និងឆ្នេរសមុទ្រ Van Don ជាដើម៕

បកប្រែដោយ Duy Hoan