leftcenterrightdel
ខេត្ដ Ha Giang (រូបថត៖ vnexpress.net)

 

ខេត្ដ Ha Giang ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៤។ ខេត្ដ Ha Giang មានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីទីក្រុងហាណូយ ដែលទាក់ទាញបានភ្ញៀវទេសចរជាច្រើនដោយសារមានទេសភាពភ្នំដ៏ស្អាតអស្ចារ្យ និងកំណាត់ផ្លូវបត់បែនតាមជម្រាលភ្នំជាច្រើន។ Ha Giang ក៏ស្រស់ស្អាតដោយសារតែអត្តសញ្ញាណវប្បធម៌ប្រពៃណីដែលត្រូវបានអភិរក្សផងដែរ។ តំបន់ដីនេះនៅមានគោលដៅទេសចរណ៍ល្បីល្បាញជាច្រើនដូចជា ខ្លោងទ្វារមេឃ Quang Ba ខ្ពង់រាបថ្ម Dong Van បង្គោលទង់ Lung Cu......

leftcenterrightdel
ល្អាង Son Doong (រូបថត៖ Vietnam Stock Images/Shutterstock)

 

ឧទ្យានជាតិ Phong Nha- Ke Bang ស្ថិតនៅក្នុងខេត្ត Quang Binh ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងបញ្ជី។ នេះគឺជាកន្លែងអភិរក្យធម្មជាតិដ៏ធំបំផុតមួយនៅប្រទេសវៀតណាមដែលសំបូរទៅដោយភ្នំថ្មកំបោរដ៏អស្ចារ្យនិងល្អាងភ្នំ។ ទីនេះមានល្អាងភ្នំចំនួន ៣៩២ ក្នុងនោះមានល្អាងភ្នំធំជាងគេនៅលើពិភពដែលមានឈ្មោះថា Son Doong ហើយត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោកដោយយូណេស្កូ។

leftcenterrightdel
រូបថត៖ Pelikh Alexey / Shutterstock 

 

ខេត្ដ Ninh Binh ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១០ គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញដោយបណ្តុំរម្មណីដ្ឋាន Trang An, Tam Coc-Bich Dong  រាជធានីបុរាណ Hoa Lu  និងវត្ត Bai Dinh។ នៅទីនេះពោរពេញទៅដោយ ភ្នំ ថ្មកំបោរ និងល្អាង។

leftcenterrightdel
ឈូងសមុទ្រ Ha Long (រូបថត៖ S-F/Shutterstock)

 

ឈូងសមុទ្រ Ha Long ស្ថិតនៅក្នុងខេត្ត Quang Ninh គឺគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតសម្រាប់ការធ្វើដំណើរជិៈទូកលេងកំសាន្តលំហែរអារម្មណ៍និងទស្សនាល្អាង Sung Sot និង Thien Cung និងកោះ TiTop …លើសពីនេះភ្ញៀវទេសចរអាចទៅកាន់ឆ្នេរសមុទ្រ Bai Chay និងលេងកំសាន្ដនៅសួនទឹក និងទស្សនាសារមន្ទីរខេត្ត Quang Ninh ។ 

leftcenterrightdel
រូបថត៖ vnexpress.net

 

ទីក្រុង Quy Nhon ស្ថិតនៅក្នុងខេត្ដ Binh Dinh គឺជាគោលដៅទេសចរណ៍ចុងក្រោយរបស់វៀតណាមស្ថិតនៅក្នុងបញ្ជីនេះ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទីក្រុងនេះក្លាយជាគោលដៅដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិជាច្រើនដោយមានឆ្នេរខ្សាច់ និងកោះតូចៗដ៏ស្អាត ដូចជាឆ្នេរសមុទ្រ Ky Co, Eo Gio, Cu Lao Xanh......៕

បកប្រែដោយ Pham Diep