នៅខេត្ត Quang Ngai លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សាលាអន្តេវេសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សានៅក្នុងឃុំព្រំដែន នៅចំណុចស្ពានសំខាន់នៃឃុំ Duc Nong និងចំណុចស្ពានចំនួន ៣ ផ្សេងទៀតនៅក្នុងឃុំ៖ Mo Rai, Ro Koi និង Sa Loong។ ទាំងនេះគឺជាគម្រោងសំខាន់ៗ ដែលជាផ្នែកមួយនៃគោលនយោបាយវិនិយោគ ដើម្បីសាងសង់សាលារៀននៅក្នុងឃុំព្រំដែននៅលើដីគោក។

គម្រោងទាំងនេះមានការវិនិយោគសរុបចំនួនពី ៥៩ ទៅ ២០៧ ពាន់លានដុង រួមមាន ថ្នាក់រៀនចំនួន៣០ ដែលបំពេញតម្រូវការសិក្សារបស់សិស្ស ១,០០០ នាក់។ ការសាងសង់ត្រូវបានគ្រោងនឹងបញ្ចប់មុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

leftcenterrightdel
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល និងប្រតិភូចុចប៊ូតុងដើម្បីចាប់ផ្តើមសាងសង់សាលាអន្តេវេសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សានៅក្នុងឃុំព្រំដែនគោកនៃខេត្ត Quang Ngai (រូបថត៖ vov.vn)

នៅក្នុងពិធី លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ បានបញ្ជាក់ថា គម្រោងទាំងនេះបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់បក្ស និងរដ្ឋ ចំពោះបុព្វហេតុអប់រំ ចំពោះប្រជាជននៅតំបន់ដាច់ស្រយាល   និងព្រំដែននៃមាតុប្រទេស។

ដើម្បីឱ្យគម្រោងទាំងនេះត្រូវបានបង្ហើយក្នុងពេលឆាប់ៗនេះ និងមានប្រសិទ្ធភាព លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai ដឹកនាំអ្នកវិនិយោគ និងអង្គភាពសំណង់ ដើម្បីធានាបាននូវគុណភាព វឌ្ឍនភាព សុវត្ថិភាព និងប្រសិទ្ធភាព។

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នៅឃុំ Ia Nan លោក Ho Quang Dung ឧបនាយករដ្ឋមន្ត្រី បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង "សាងសង់សាលាអន្តេវេសិកអន្តរកម្រិត បឋមសិក្សានិងមធ្យមសិក្សា នៅក្នុងឃុំព្រំដែនចំនួន៧ នៃខេត្ត Gia Lai"។ ជាមួយនឹងការវិនិយោគសរុបជាង ១,៥០០ ពាន់លានដុង គម្រោងនេះត្រូវបានអនុវត្តនៅក្នុងឃុំព្រំដែនចំនួន ៧ រួមមាន៖ Ia Nan, Ia Dom, Ia Pnon, Ia Puch, Ia Mo, Ia Chia និង Ia O ដែលជារបកគំហើញក្នុងយុទ្ធសាស្ត្រអភិវឌ្ឍការអប់រំនៅតំបន់ព្រំដែន រួមចំណែកដល់ការអនុវត្តគោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ចំណេះដឹងរបស់ប្រជាជន ធានាសន្តិសុខ និងការពារជាតិនៅក្នុងតំបន់ Tay Nguyen។ គម្រោងទាំងមូលត្រូវបានគេរំពឹងថា នឹងបំពេញតម្រូវការរបស់សិស្សជាង ៧,៤០០ នាក់។ យោងតាមផែនការ ការងារទាំងនេះនឹងត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២៦ ហើយដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។

លោក Ho Quang Dung ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វិនិយោគលើការអប់រំគឺជាការវិនិយោគសម្រាប់អនាគត; វិនិយោគនៅតំបន់ព្រំដែនគឺជាការវិនិយោគលើស្ថិរភាពរយៈពេលវែងរបស់ប្រទេសជាតិ។ ដូច្នេះ គម្រោងនេះគឺជាកាគាំទ្រខាងស្មារតី ជានិមិត្តរូបវប្បធម៌ ដែលបង្កើតឱកាសសិក្សាស្មើភាពគ្នាសម្រាប់កុមារនៅតំបន់ព្រំដែន រួមចំណែកដល់ការធ្វើឱ្យប្រជាជនមានស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការថែរក្សាសន្តិសុខព្រំដែនជាតិ៕

បកប្រែដោយ Thanh Cong