សាកលវិទ្យាល័យបើកទូលាយទីក្រុងហាណូយ បានរៀបចំព្រឹត្តិការណ៍នេះ។ នាពេលកន្លងមក ក្រុម OU5 បានស្រាវជ្រាវអំពីរបប គោលនយោបាយ សេដ្ឋកិច្ចសង្គម និងការអប់រំបើកចំហក្នុងបណ្តាប្រទេសអាស៊ាន។

leftcenterrightdel
កិច្ចប្រជុំក្រុម OU5 ប្រព្រឹត្តទៅនៅទីក្រុងហាណូយ (រូបថត៖ giaoducthoidai.vn)

សាលាទាំង៥ មានបំណងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរគ្រូបង្រៀន និងនិស្សិត ការកសាងធនធានអប់រំបើកចំហ ការធានាគុណភាព ការកសាងសង្គមសិក្សា និងសិក្សាពេញមួយជីវិតនៅក្នុងតំបន់។ ក្នុងឱកាសនេះ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំឯកសារ ASEAN Study ក៏ត្រូវបានអនុវត្តដែរ។ ក្រុមស្រាវជ្រាវថ្មីក៏បានជួបប្រជុំគ្នាដើម្បីដាក់ទិសដៅសម្រាប់ស្រាវជ្រាវអំពី "សាកលវិទ្យាល័យអនាគត" នាពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh