ព្រឹត្តិការណ៍នេះដឹកនាំដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រសួងអប់រំ និងបណ្តុះបណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ មហោស្រព STEM ជាតិលើកទី ៨ គឺជាសកម្មភាពជាបន្តបន្ទាប់នៃសកម្មភាព STEM ដែលប្រារព្ធឡើងនៅទូទាំងប្រទេស ហើយបញ្ចប់ដោយពិធីបុណ្យដ៏ធំមួយដែលប្រមូលផ្តុំតំណាងនៃតំបន់ និងអង្គភាពនានានៅទូទាំងប្រទេស។
ក្រោមប្រធានបទ “វៀតណាមបង្កើនល្បឿន” មហោស្រពបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមពីមនុស្សជាង ៣.០០០ នាក់ ដោយមានសកម្មភាពជាច្រើន។ មហោស្រពបានចូលរួមចំណែកលើកកម្ពស់ការរៀនបែប STEM នៅក្នុងសាលា និងសហគមន៍ បង្កើតឱកាសសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍការគិតប្រកបដោយភាពច្នៃប្រឌិត និងពន្យល់បញ្ហា តាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស និងគណិតវិទ្យាចូលទៅក្នុងភាពជាក់ស្តែង៕
បកប្រែដោយ Huyen Trang
Type the code from the image