នាព្រឹកថ្ងៃទី៦ ខែតុលា នៅទីក្រុង Phu Ly (ខេត្តHa Nam) នាយកដ្ឋានវប្បធម៌មូលដ្ឋាន (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ និងកីឡាខេត្ត Ha Nam បើកការតាំងពិព័រណ៌ផ្ទាំងបដាឃោសនាទូទាំងប្រទេសអំពីវប្បធម៌ឥរិយាបទ សីលធម៌ របៀបរស់នៅ និងមនុស្សវៀតណាម អនុវត្តរបៀបរស់នៅបែបស៊ីវិល័យ និងអបអរសាទរខួបលើកទី ១៣៣ នៃការបង្កើតខេត្ត Ha Nam (ថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៨៩០ / ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣)។

leftcenterrightdel
ប្រតិភូអញ្ជើញ​ទស្សនាការតាំងពិព័រណ៌ផ្ទាំងបដាឃោសនាអំពីវប្បធម៌វៀតណាម​(រូប​ថត៖ vnanet.vn)

ស្នាដៃជិត ២០០ ដែលដាក់តាំងបង្ហាញយ៉ាងច្បាស់នូវខ្លឹមសារ បំពេញតាមតម្រូវការខាងវិចិត្រសិល្បៈ សំដៅផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អំពីបុព្វហេតុកសាងវប្បធម៌ និងអភិវឌ្ឍន៍មនុស្សវៀតណាម ប្រកបដោយភាពពេញលេញ ឆ្ពោះទៅសេចក្តីពិតភាពល្អ និងភាពស្រស់ស្អាត បង្កប់នូវស្មារតីជាតិ មនុស្សធ៌ម ប្រជាធិបតេយ្យ វិទ្យាសាស្ត្រ។ ការតាំងពិព័រណ៍នេះដំណើរការរហូតដល់ចុងខែតុលា ឆ្នាំ២០២៣៕

បកប្រែដោយ Duy Hoan