វៀតណាមធ្វើជាម្ចាស់ផ្ទះលើកទី២ នៃសន្និសីទអន្តរជាតិអំពីការធ្វើតេស្តភាសាអង់គ្លេស
កប.អនឡាញ - កាលពីថ្ងៃទី២៨ ខែតុលា ក្រុមប្រឹក្សាភាសាអង់គ្លេស បានរៀបចំសន្និសីទអន្តរជាតិអំពីការធ្វើតេស្តភាសាបរទេស New Directions នៅអាស៊ីបូព៌ា និងឧទ្ទេសនាមអំពីការតាំងពិព័រណ៍អនាគតនៃភាសាអង់គ្លេសនៅទីក្រុងហាណូយ។ សន្និសីទនេះបានទាក់ទាញប្រតិភូជាង ៤០០ នាក់មកពីប្រទេសចំនួន១២។
សន្និសីទ និងពិព័រណ៍ប្រព្រឹត្តទៅពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែតុលា។ នេះជាលើកដំបូងដែលសន្និសីទ New Directions នៅអាស៊ីបូព៌ា ត្រូវបានប្រារព្ធឡើងម្តងទៀតនៅក្នុងទីក្រុងដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ។ ប្រការនោះបង្ហាញពីការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាភាសាអង់គ្លេស និងវៀតណាមក្នុងការបង្រៀន ការរៀន និងការធ្វើតេស្តភាសាអង់គ្លេស។
    |
 |
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ baotintuc.vn) |
លោកស្រី Heather Forbes នាយិកាកម្មវិធីប្រឡងអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា ក្រុមប្រឹក្សាភាសាអង់គ្លេស បានឲ្យដឹងថា សន្និសីទ New Directions នៅអាស៊ីបូព៌ានៅឆ្នាំនេះ ក្នុងគោលបំណងស្វែងយល់អំពីការបង្កើតនិងការប្រើប្រាស់ភាសាអង់គ្លេស។ សន្និសីទក៏បានពិភាក្សាអំពីបំណិនផ្សេងទៀតដែលនឹងក្លាយទៅជាភាពចាំបាច់នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃការផ្សព្វផ្សាយ និងឌីជីថល។ សន្និសីទឆ្នាំនេះក៏ស្វែងយល់ពីការផ្លាស់ប្តូរដែលអាចកើតឡើងនៅក្នុងគោលនយោបាយ និងកំណែទម្រង់ការបង្រៀន និងការរៀនភាសាអង់គ្លេសនៅវៀតណាម និយាយដោយឡែក និងតំបន់អាស៊ីបូព៌ាក។
នៅឯពិព័រណ៍ភាសាអង់គ្លេសនាពេលអនាគត ទស្សនិកជនចែករំលែកទស្សនៈអំពីអនាគតនៃភាសាអង់គ្លេស។ ព្រមទាំង ពិព័រណ៌តាំងបង្ហាញតាមប្រធានបទសំខាន់ៗនីមួយៗនៅក្នុងសៀវភៅ "អនាគតនៃភាសាអង់គ្លេស៖ ទស្សនៈសកល" រួមទាំងខ្លឹមសារសំខាន់ដូចជា៖ ភាសាអង់គ្លេសក្នុងការអប់រំ ភាសាអង់គ្លេសក្នុងការងារ និងភាសាអង់គ្លេសក្នុងជីវភាពប្រចាំថ្ងៃ។ សៀវភៅនេះគឺជាការបោះពុម្ពលើកដំបូងនៃកម្មវិធីស្រាវជ្រាវ និងការតភ្ជាប់ជាសកលដែលបានគំនិតផ្តួចផ្តើមដោយក្រុមប្រឹក្សាភាសាអង់គ្លេសក្នុងឆ្នាំ២០២០៕
បកប្រែដោយ Thanh Cong