leftcenterrightdel
ក្រុមវៀតណាមដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកព័ត៌មានវិទ្យាអន្តរជាតិ (IOI) ឆ្នាំ ២០២៣

នេះជាសមិទ្ធិផលដ៏លេចធ្លោរបស់ក្រុមវៀតណាម។ ជាមួយនឹងសមិទ្ធិផលនេះ វៀតណាមជាប់ចំណាត់ថ្នាក់ក្នុងក្រុមប្រទេស និងដែនដីចំនួន ៩ ដែលមានលទ្ធផលខ្ពស់ជាងគេ នៅពីក្រោយ ប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអ៊ីស្រាអែល។

ការប្រឡង IOI លើកទី ៣៥ ត្រូវបានប្រារព្ធឡើង ចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៤ ខែកញ្ញា នៅប្រទេសហុងគ្រី ដោយមានការចូលរួមពីបេក្ខជនចំនួន ៣៥១ នាក់មកពី ៨៩ ប្រទេស និងដែនដី។ ជាលទ្ធផល បេក្ខជនចំនួន ១៧៨ នាក់ ដណ្តើមបានមេដាយ ស្មើនឹង ៥០.៧% នៃបេក្ខជនដែលចូលរួម ហើយបេក្ខជនចំនួន ៤០ នាក់ ទទួលបានប័ណ្ណសរសើរ៕

បកប្រែដោយ Duy Hoan