លោក Vu Ba No ជួយប្រជាជនចេះអាន និងសរសេរបានយ៉ាងស្ទាត់
កប.អនឡាញ - ថ្មីៗនេះ នៅពេលចូលរួមក្នុងកិច្ចប្រជុំស្តីពីការអនុវត្តរយៈពេលមួយឆ្នាំគម្រោងលេខ ១៧៤ ស្តីពីការបង្កើនបញ្ញវ័ន្តវ័យក្មេងស្ម័គ្រចិត្តចុះធ្វើការនៅតំបន់សេដ្ឋកិច្ច-ការពារជាតិ Song Ma ដំណាក់កាល ២០២១-២០៣០ យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយុវជនដែលមានកម្ពស់មធ្យម និងសម្បុរខ្មៅ នៅពេលដែលគាត់ឡើងទទួលបានប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនស្រុក Sop Cop ខេត្ត Son La សម្រាប់ការរួមចំណែកក្នុងការងារអប់រំ លុបបំបាត់អនក្ខរកម្មនៅមូលដ្ឋាន។ នោះគឺលោក Vu Ba No ដែលជាសមាជិកនៃក្រុមបញ្ញវ័ន្តវ័យក្មេងស្ម័គ្រចិត្ត នៃអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣២៦ (យោធភូមិភាគ ២)។
បញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Son La ជំនាញគរុកោសល្យអក្សរសាស្ត្រក្នុងឆ្នាំ ២០១៧ លោក Vu Ba No តែងតែមានប្រាថ្នាចង់ក្លាយជាគ្រូបង្រៀននៅស្រុកកំណើតរបស់ខ្លួន។ នៅពេលដឹងពីសេចក្តីជូនដំណឹងរបស់គណៈកម្មការគ្រប់គ្រងគម្រោងលេខ ១៧៤ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣២៦ ស្តីពីការជ្រើសរើសសមាជិកនៃក្រុមបញ្ញវ័ន្តវ័យក្មេងស្ម័គ្រចិត្ត ឱ្យចុះធ្វើការនៅតំបន់សេដ្ឋកិច្ច-ការពារជាតិ Song Ma នោះ លោក Vu Ba No បានដាក់ពាក្យសុំចូលរួម ហើយត្រូវបានជ្រើសរើស។ នៅដើមឆ្នាំ ២០២២ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣២៦ មានគោលនយោបាយសម្របសម្រួលបើកថ្នាក់រៀនដើម្បីលុបបំបាត់អនក្ខរភាពជូនប្រជាជននៅភូមិ Huoi Men ឃុំ Muong Lan ស្រុក Sop Cop ។ ក្នុងនាមជាជនជាតិ Mong ដែលចេះភាសាជនជាតិខ្លួនឯងយ៉ាងស្ទាត់នោះ លោក Vu Ba No ត្រូវបានជ្រើសរើសជាគ្រូបង្រៀន។
    |
 |
Vu Ba No (កណ្តាល) ផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្រៀនភាសារ Mong ជាមួយសមាជិកនៃក្រុមបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្ត |
តាមរយៈការសំណេះសំណាលជាមួយ លោក Vu Ba No យើងយល់អំពីការលំបាករបស់គាត់ក្នុងការបង្រៀនអក្សរជូនប្រជាជននៅ Huoi Men ។ លោក Vu Ba No បាននិយាយថា “Huoi Men គឺជាភូមិដ៏លំបាកពិសេសមួយនៅក្នុងឃុំ Muong Lan។ នៅទីនេះមិនមានបណ្តាញអគ្គិសនីជាតិទេ គ្មានសេវាទូរស័ព្ទ ហើយជារឿយៗមានការខ្វះខាតទឹកប្រើប្រាស់ទៀត។ ថ្នាក់រៀនត្រូវប្រើពន្លឺដោយអំពូលអគ្គិសនីពីប្រភពពន្លឺព្រះអាទិត្យ។ តុមួយខ្ពស់ មួយទាប សិស្សមកថ្នាក់រៀនពេលខ្លះគ្រប់ ពេលខ្លះខ្វះច្រើន ដោយសារប្រជាជនមកផ្ទះយឺតពីធ្វើការស្រែចំការ មិនទៅរៀន»។ ឆ្លងកាត់ការលំបាកនោះ សេចក្តីរីករាយបំផុតរបស់លោក Vu Ba No ថា បន្ទាប់ពីបង្រៀនជិត ៨ ខែនៅភូមិ Huoi Men មានសិស្សចំនួន ២២ នាក់បានចេះអាន និងសរសេរយ៉ាងស្ទាត់។
លោកវរសេនីយ៍ឯកបំរុង Tran Quoc Viet អនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងលេខ ១៧៤ នៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣២៦ បាននិយាយថា “សមាជិក ៣០ នាក់ នៃក្រុមបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្ត អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣២៦ ដែលបានចុះធ្វើការនៅមូលដ្ឋាននាពេលថ្មីៗនេះ គឺជាជនរួមជាតិនៅក្នុងតំបន់គម្រោង។ ពួកគេចេះភាសា និងយល់ពីទំនៀមទម្លាប់ក្នុងស្រុក។ ក្នុងរយៈពេលកន្លងមក គណៈកម្មការគ្រប់គ្រងគម្រោងលេខ ១៧៤ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣២៦ បានសហការការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលស្រុក Sop Cop គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់គម្រោង បើកថ្នាក់រៀនលុបបំបាត់អនក្ខរកម្ម ព្រមទាំងប្រគល់ភារកិច្ចដល់សមាជិកនៃក្រុមបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្ត ដោយមានវិធីសាស្រ្តគរុកោសល្យល្អ និងចេះភាសារបស់ជនរួមជាតិ ឲ្យមកធ្វើជាគ្រូបង្រៀង។ តាមរយៈថ្នាក់រៀន អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣២៦ មានបំណងចង់រួមចំណែកដល់មូលដ្ឋានក្នុងការអប់រំ លើកកម្ពស់បញ្ញារបស់ប្រជាជន ជួយប្រជាជនឱ្យស្រូបយកគំរូ និងគម្រោងនានារបស់អង្គភាព បានកាន់តែប្រសើរឡើង ឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងមានជីវភាពរស់នៅដោយស្ថិរភាព”។
បកប្រែដោយ Duy Hoan