ដោយមានប្រធានបទ “ភាពស្អិតរមួតជាសាកល” ការប្រកួតនេះត្រូវបានរៀបចំឡើងដោយស្ថានទូតដាណឺម៉ាកសហការជាមួយក្រុមហ៊ុនភាគហ៊ុន Viet Tinh Anh-LEGO Education។ WRO-World Robot Olympiad គឺជាការប្រកួតសម្រាប់អ្នកមានអាយុពី ៦ ទៅ ១៩ ឆ្នាំ នៅទូទាំងពិភពលោក។ សិស្សមកពីបណ្ដាប្រទេសមានឱកាសបង្ហាញសមត្ថភាព ដោះស្រាយបញ្ហាតាមរយៈការប្រកួត និងបញ្ហាប្រឈមអំពី Robot ក៏ដូចជាការច្នៃប្រឌិតនៅគម្រោង។

leftcenterrightdel
បំផុសការប្រកួត Robot ពិភពលោក Robotacon WRO 2023 នៅវៀតណាម

ការប្រកួតនេះមានវគ្គជម្រុះចំនួនពីរ៖ នៅទីក្រុងហូជីមិញ (តំបន់ភាគខាងត្បូង) មានក្រុមប្រហែល ៣០០ ចូលរួមការប្រកួត និងនៅទីក្រុង Hai Phong (តំបន់ភាគខាងជើង) គ្រោងនឹងមានក្រុមចំនួន ២០០ ចូលរួមការប្រកួត។ ការប្រកួតដែលមានប្រធានបទដូចជា៖ ការអភិរក្សសត្វសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធក្រោមទឹក ស្វ័យប្រវត្តិកម្មកំពង់ផែ..។ វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងខែសីហា ឆ្នាំ២០២៣។ គណៈកម្មការរៀបចំនឹងជ្រើសរើសក្រុម និងបេក្ខជនល្អបំផុតដើម្បីតំណាងឱ្យវៀត ណាមទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រពិភពលោកនៅប្រទេសប៉ាណាម៉ា នាខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ៕

បកប្រែដោយ Pham Diep