នេះគឺជាសកម្មភាពជាផ្លូវការដំបូងក្នុងបំណងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២២ រវាងរដ្ឋាភិបាលទាំងពីរក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចក្រភពអង់គ្លេស។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលានេះគឺជាឱកាសសម្រាប់ដៃគូ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង់គ្លេសចែករំលែកប្រៀបខ្លាំង និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយភាគីទាំងពីរបានឯកភាពលើសកម្មភាព និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ នាពេលខាងមុខ ភាគីទាំងពីរនឹងផ្តោតលើការគាំទ្រគោលនយោបាយកម្រិតម៉ាក្រូ តាមរយៈការចែករំលែកបទពិសោធន៍ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង់គ្លេស ជម្រុញការចូលរួមរបស់សហគ្រាសក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងពង្រីកបច្ចេកវិទ្យាឌីជីថលក្នុងការបណ្តុះបណ្តាលតាមអ៊ីនធឺណិត អភិវឌ្ឍជំនាញពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ អភិវឌ្ឍសកម្មភាពធានាគុណភាព និងពិនិត្យ បញ្ជាក់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយគាំទ្រការអភិវឌ្ឍកម្មវិធីបង្រៀនជាភាសាអង់គ្លេស ហើយជំរុញកិច្ចសហប្រតិបត្តិការរវាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong