នេះជាសកម្មភាពត្រូវបានរៀបចំឡើងដោយគណៈកម្មការគ្រប់គ្រងវិថីសៀវភៅទីក្រុងហាណូយ និងក្រុមហ៊ុនភាគហ៊ុន Thai Ha Books ក្នុងឱកាសខួបមួយឆ្នាំនៃការបំផុស និងអនុវត្តគម្រោងលើកទឹកចិត្តក្នុងការអាននៅវៀតណាម ដើម្បីបញ្ជូនសារទទួលចំណេះដឹង។

leftcenterrightdel
សកម្មភាពជូនសៀវភៅក្នុងថ្ងៃបុណ្យទាក់ទាញយុវជន

យោងតាមគណៈកម្មការរៀបចំបានឲ្យដឹងថា បន្ទាប់ពីអនុវត្តរយៈពេលមួយឆ្នាំ ទូសៀវភៅសហគមន៍ចំនួន ១០០ ត្រូវបានបង្កើតនៅក្នុងសាលារៀន ស្ថាប័ន និងអង្គការសហគមន៍។ល។ ទូសៀវភៅ ATM ជាច្រើនមានវត្តមាននៅតំបន់ជាច្រើន ពីតំបន់ភាគខាងជើងទៅដល់តំបន់ភាគខាងត្បូង តំបន់ខ្ពស់ តំបន់ដាច់ឆ្ងាយស្រយាល ដើម្បីបន្ត និងពង្រីកចំណេះដឹងដល់អ្នកអាននៅទូទាំងប្រទេស។ ក្នុងពិធីបុណ្យលើកទឹកចិត្តក្នុងការអាន ក្រុមហ៊ុនសៀវភៅ Thai Ha Books បានជូនសៀវភៅចំនួន ១,០០០ ក្បាលដល់មិត្តអ្នកអានដែលស្រឡាញ់សៀវភៅចំនួន ១,០០០ នាក់ក្នុងកម្មវិធី "ដូរសៀវភៅ យកដើមឈើ"៕

បកប្រែដោយ Thuy Anh