នៅឆ្នាំ២០២២ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានបញ្ជូនក្រុមសិស្សឆ្នើមវៀតណាមចំនួន ៧ ក្រុម ចូលរួមការប្រឡងទាំងឡាយ ក្នុងនោះមាន១ក្រុមចូលរួមការប្រឡងអូឡាំពិកព័ត៌មានវិទ្យានៅតំបន់អាស៊ីប៉ា-ស៊ីហ្វិក ១ក្រុមចូលរួមការប្រឡងអូឡាំពិករូបវិទ្យានៅតំបន់អាស៊ី និង៥ក្រុមចូលរួមការប្រឡងអូឡាំពិកអន្តរជាតិគណិតវិទ្យា ការប្រឡងអូឡាំពិកគីមីវិទ្យា ការប្រឡងអូឡាំពិកជីវវិទ្យា ការប្រឡងអូឡាំពិករូបវិទ្យា និងការប្រឡងអូឡាំពិកព័ត៌មានវិទ្យា។

leftcenterrightdel
ប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលដល់សិស្សដែលឈ្នះរង្វាន់

បេក្ខជនវៀតណាមទាំងអស់ទទួលបានរង្វាន់ រួមមានមេដាយមាសចំនួន ១៣ គ្រឿង មេដាយប្រាក់ ១២ គ្រឿង មេដាយសំរឹទ្ធ ៨ គ្រឿង និងរង្វាន់លើកទឹកចិត្តចំនួន៥។ ក្រុមសិស្សវៀតណាមបន្តស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលមានលទ្ធផលខ្ពស់បំផុត ជាមួយនឹងសិស្សជាច្រើនទទួលបានពិន្ទុខ្ពស់បំផុត។ វៀតណាមមានគម្រោងចំនួន ៧ ដែលចូលរួមក្នុងការប្រឡង ISEF 2022 ក្នុងនោះ មានគម្រោងចំនួន២ ទទួលបានរង្វាន់ពិសេសដែលផ្តល់ដោយអង្គការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអាជីវកម្ម៕

បកប្រែដោយ Thuy Anh