នេះជាគម្រោងក្នុងកម្មវិធីសហប្រតិបត្តិការរវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងមន្ទីរអប់រំខេត្ត Gyeongsangnam ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលជិត ១៥ ឆ្នាំកន្លងមក។

leftcenterrightdel
ប្រតិភូទាំងឡាយកាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌលអប់រំឆ្លាតវៃ Gyeongsangnam (កូរ៉េខាងត្បូង) នៅទីក្រុង Hai Phong

កម្មវិធីសហប្រតិបត្តិការនេះរួមមានដំណាក់កាលចំនួន ២។ ដំណាក់កាលទី១ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ហើយដំណាក់កាលទី ២ ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤។ ក្នុងដំណាក់កាលទី២ មន្ទីរអប់រំខេត្ត Gyeongsangnam បន្តគាំទ្រការសាងសង់មជ្ឈមណ្ឌលអប់រំឆ្លាតវៃ មានឈ្មោះ Gyeongsangnam នៅទីក្រុង Hai Phong; ជំនួយបច្ចេកទេស សម្ភារៈបរិក្ខារ បន្ទប់ម៉ាស៊ីននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំពីចម្ងាយនៅខេត្ត Nghe An និងខ័ណ្ឌ Ha Dong (ទីក្រុងហាណូយ); គាំទ្រសកម្មភាពបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំ និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀនសម្រាប់គ្រូបង្រៀនជិត ៥០០ នាក់នៅទូទាំងប្រទេស៕

បកប្រែដោយ Huyen Trang