ក្រុម Sudo (មហាវិទ្យាល័យបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិហាណូយ) ទទួលបានមេដាយប្រាក់។ ក្រុម HCMUS-ExploringWorld (មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិនៃសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) និងក្រុម HUST Kite (សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ) ទទួលបានមេដាយសំរឹទ្ធ។

leftcenterrightdel
ក្រុម Sudo ទទួលបានមេដាយប្រាក់ (រូបថត៖ vietnamnet.vn)

សូមរំលឹកដែរថា ក្រុមចំនួន ៦៥ មកពីសាកលវិទ្យាល័យល្បីៗចំនួន ៤០ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវដោះស្រាយចំណោទដោយកម្មវិធីកុំព្យូទ័រចំនួន ១៣ ដើម្បីឈ្នះចំណាត់ថ្នាក់ខ្ពស់បំផុត ហើយក្លាយជាតំណាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលរួមវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតសកល ICPC ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅខែកញ្ញានៅប្រទេសកាហ្សាក់ស្ថាន៕

បកប្រែដោយ Thuy Anh