ICPC Asia Pacific Championship 2024 គឺជាកន្លែងប្រមូលផ្តុំសម្រាប់និស្សិតឆ្នើមផ្នែកបច្ចេកវិទ្យាព័ត៌មាន មកពីសាកលវិទ្យាល័យឈានមុខគេនៅអាស៊ី-ប៉ាស៊ីហ្វិក។ នេះជាព្រឹត្តិការណ៍អន្តរជាតិធំបំផុតនៅវៀតណាម និងអាស៊ី-ប៉ាស៊ីហ្វិកក្នុងបំណងលើកសរសើរនិស្សិតដែលមានទេពកោសល្យ និងជំនាញបច្ចេកវិទ្យាព័ត៌មាន។ ជើងឯកទ្វីប និងក្រុមល្អបំផុតចំនួន ១៦ ក្នុង ICPC Asia Pacific Championship 2024 នឹងឈ្នះសិទ្ធិចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រជាសកលរបស់ ICPC ដែលរៀបចំឡើងនៅប្រទេសកាហ្សាក់ស្ថានក្នុងខែកញ្ញា ឆ្នាំ២០២៤។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើក

ប្រទេសវៀតណាមមានក្រុមចំនួន ១២ មកពីទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុង Da Nang នឹងចូលរួមការប្រកួត។

យោងតាមគណៈកម្មការរៀបចំ ការប្រកួតនេះធ្វើឡើងតាមអ៊ីនធឺណិត តាមស្តង់ដារអន្តរជាតិ ប្រព័ន្ធត្រួតពិនិត្យអនឡាញ VNOJ។ លទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសក្នុងពិធីបូកសរុបនិងប្រគល់រង្វាន់នាយប់ថ្ងៃទី ២ ខែមីនា។

ICPC Asia Pacific Championship 2024 មានការចូលរួមរបស់និស្សិតផ្នែកបច្ចេកវិទ្យាព័ត៌មានចំនួន ១៩៥ នាក់ (ក្រុមចំនួន៦៥) និងគ្រូបង្វឹកចំនួន ៥០ នាក់នៃសាកលវិទ្យាល័យល្បីៗចំនួន៣៩ មកពីប្រទេស៖ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម៕

បកប្រែដោយ Thuy Anh