leftcenterrightdel
ពិធីទទួលវិញ្ញាបនបត្រត្រួតពិនិត្យគុណភាពពីប្រព័ន្ធវាយតម្លៃការអប់រំជាតិអូស្ត្រាលី (រូបថត៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម)

នេះគឺជាសាកលវិទ្យាល័យដំបូងគេនៅវៀតណាម ដែលបានទទួលវិញ្ញាបនបត្រដ៏មានកិត្យានុភាពនេះ។ កម្មវិធីបង្រៀនភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងអន្តរជាតិ (English for International Communication) ត្រូវបានសាកលវិទ្យាល័យ Hoa Sen អនុវត្តដោយបង្ខំ សម្រាប់និស្សិតទាំងអស់នៃសាលា។ កម្មវិធីត្រូវបានបែងចែកជា ៦ កម្រិត ដោយប្រើប្រាស់ភាសាអង់គ្លេស ១០០% ក្នុងការបណ្តុះបណ្តាល រួមទាំងការបង្រៀននិងលំហាត់សម្រាប់ជំនាញទាំង ៤ ការស្តាប់ ការនិយាយ ការអាន និងការសរសេរ។ កម្មវិធីនេះបានបំពាក់ដល់និស្សិតនូវមូលដ្ឋានចំណេះដឹង និងជំនាញភាសាអង់គ្លេសដ៏រឹងមាំ ដើម្បីជួយលើកកម្ពស់ចំណេះដឹង ដុសខាត់ជំនាញ និងការជឿជាក់លើខ្លួនឯង ប្រាស្រ័យក្នុងការសិក្សានិងបរិយាកាសធ្វើការសកល។

NEAS (National English Language Teaching Accreditation Scheme) គឺជាអង្គការឯករាជ្យឈានមុខគេ ក្នុងការវាយតម្លៃគុណភាពនៃការបង្រៀនភាសាអង់គ្លេសនៅទូទាំងពិភពលោក ដែលមានសមាជិកជាង ២០០ នាក់នៅអូស្ត្រាលីអាស៊ី ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា៕

តាម vovworld.vn