គម្រោងដែលមានតម្លៃទៅដល់ ១៣.៨ លាន AUD នេះ ត្រូវបានអនុវត្តនាដើមឆ្នាំ២០២១ និងបើកទូលាយក្នុងរយៈពេលជាង ៤ ឆ្នាំ ក្នុងបំណងជួយគាំទ្រវៀតណាមលើកកម្ពស់ជំនាញវិជ្ជាជីវៈសម្រាប់កម្មករ។ គម្រោងផ្តោតទៅលើ logistics ដែលជាវិស័យអាទិភាពរបស់វៀតណាម ហើយត្រូវបានរំពឹងថានឹងរួមចំណែកពី ៨% ដល់ ១០% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៥។ 

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

គម្រោងនឹងលើកកម្ពស់ជំនាញវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន អ្នកគ្រប់គ្រង អ្នកដឹកនាំនៃផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ កសាងក្របខ័ណ្ឌនៃការធានាឲ្យបានគុណភាពនៃការបណ្ដុះបណ្ដាល និងកម្មវិធីស្របតាមសំណូមពររបស់សហគ្រាស ដោយមានការជួយគាំទ្រនិងតភ្ជាប់យ៉ាងជិតស្និទ្ធពីសហគ្រាស។ ទន្ទឹមនឹងនោះ គម្រោងក៏បន្តបង្កើតឱកាសទទួលបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើលើវិស័យ logistics សម្រាប់ស្រី្ត និងជនពិការផងដែរ៕

បកប្រែដោយ Thuy Anh