ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះនឹងជាឱកាសសម្រាប់បណ្តាប្រទេសអាស៊ានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍អំពីដំណើរការស្តារវិស័យអប់រំឡើងវិញ នៃប្រទេសនីមួយៗ និងសហគមន៍ទាំងមូល។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម លោក Nguyen Kim Son ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (រូបថត៖ vov.vn)

ទន្ទឹមនឹងនោះ លោកក៏សម្តែងនូវការជឿជាក់ថា ការចែករំលែកនៅក្នុងកិច្ចប្រជុំនេះនឹងរួមចំណែកដ៏មានប្រយោជន៍ដល់បណ្តាប្រទេសក្នុងតំបន់ និងភាគីពាក់ព័ន្ធក្នុងការរៀបចំគោលនយោបាយ និងជំរុញគំនិតផ្តួចផ្តើមនានាដើម្បីជំនះពុះពារ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ លើប្រព័ន្ធអប់រំ។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីអប់រំអាស៊ានទាំងឡាយ បានពិភាក្សាអំពីការស្តារការរៀនសូត្រ និងកសាងប្រព័ន្ធអប់រំឡើងវិញ ដោយមានប្រធានបទសំខាន់ៗចំនួនបី៖ កង្វះនៃចំណេះដឹង និងការលើកកម្ពស់ការរៀនសូត្រ ការអភិក្រមការអប់រំ និងការកសាងប្រព័ន្ធអប់រំដោយពឹងផ្អែកលើខ្លួនឯង៕

បកប្រែដោយ Huyen Trang