គោលដៅរួមរបស់កម្មវិធីនេះគឺអភិវឌ្ឍប្រព័ន្ធធានា និងត្រួតពិនិត្យគុណភាពនៃការអប់រំថ្នាក់ឧត្តមសិក្សា និងមហាវិទ្យាល័យគរុកោសល្យរបស់វៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ថ្មីជាមូលដ្ឋាន និងទូលំទូលាយក្នុងការអប់រំ និងបណ្តុះបណ្តាល ហើយបំពេញតាមក្របខណ្ឌធានាគុណភាពអាស៊ាន។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

តាមគម្រោង ក្នុងដំណាក់កាល ២០២២-២០២៥ ប្រព័ន្ធធានាគុណភាពនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមហាវិទ្យាល័យគរុកោសល្យ ត្រូវបញ្ចប់ជាមូលដ្ឋាននូវការកសាង សមត្ថភាពនៃប្រព័ន្ធត្រួតពិនិត្យគុណភាពថ្នាក់ឧត្តមសិក្សា និងមហាវិទ្យាល័យគរុកោសល្យត្រូវបានលើកកម្ពស់។

ក្នុងដំណាក់កាល ២០២៦-២០៣០ កម្មវិធីនឹងផ្តោតលើការអភិវឌ្ឍប្រព័ន្ធធានាគុណភាពនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមហាវិទ្យាល័យគរុកោសល្យ ហើយអភិវឌ្ឍប្រកបដោយចីរភាពនូវប្រព័ន្ធត្រួតពិនិត្យគុណភាពថ្នាក់ឧត្តមសិក្សា និងមហាវិទ្យាល័យគរុកោសល្យ៕

បកប្រែដោយ Thuy Anh