leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាត្រួតពិនិត្យនៃសាកលវិទ្យាល័យខេមប្រីជនៃប្រទេសអង់គ្លេស (រូប​ថត៖ giaoducthoidai.vn)

នៅក្នុងអនុស្សរណៈនេះ ស្ថាប័ននៃក្រសួងអប់រំនិងបណ្តុះបណ្តាលទទួលខុសត្រូវចំពោះកម្មវិធីកំណែទម្រង់ជាតិក្នុងវិស័យភាសាបរទេស។ ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Nguyen Huu Do បានអះអាងថា៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលតែងតែលើកទឹកចិត្តដល់ស្ថាប័នអប់រំវៀតណាម និងអង់គ្លេស ឲ្យរឹតបន្តឹងទំនាក់ទំនងគ្នា ធ្វើការរួមគ្នាដើម្បីលើកកម្ពស់គុណភាពនៃ​ការ​បង្រៀននៅវៀតណាមនិយាយរួម និងការបង្រៀនភាសាបរទេសនិយាយដោយឡែក។ ក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងសម្របសម្រួលពិនិត្យឡើងវិញនូវកម្មវិធីកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ២ ឆ្នាំកន្លងមក និងឯកភាពពន្យាពេលនៃកិច្ចសហប្រតិបត្តិការថែមមួយឆ្នាំទៀតឲ្យរហូតដល់ខែមករា ឆ្នាំ២០២២ ។ កិច្ចសហប្រតិបត្តិការរួមមាន៖ លើកកំពស់ប្រសិទ្ធភាពនៃការបង្រៀនភាសាអង់គ្លេស និងមុខវិជ្ជានានាដែលបង្រៀនជាភាសាអង់គ្លេស; បង្ហាញនូវវិញ្ញាបនបត្រអន្តរជាតិដល់គ្រូ និងសិស្ស; រៀបចំសកម្មភាពបណ្តុះបណ្តាល បំប៉ន់ កិច្ចប្រជុំ សិក្ខាសាលាស្តីពីបញ្ហាបង្រៀន ការរៀនសូត្រ; ត្រូ​ត​ពិ​និត្យ​​វាយ​តំលៃការ​បង្រៀន​​ភាសាអង់គ្លេស និងមុខវិជ្ជានានាដែលបង្រៀនជាភាសាអង់គ្លេស៕

បកប្រែដោយ Duy Hoan