នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សាអំពីសកម្មភាព គំរូល្អៗ សម្រាប់និស្សិតវៀតណាមនៅឯបរទេស ក៏ដូចជាភាពងាយស្រួល និងការលំបាកក្នុងការងាររៀបចំ និងកសាងសមាគមន៍និស្សិត យុវជននៅឯបរទេស។

leftcenterrightdel
លេខាប្រចាំការមជ្ឈិមសម្ព័ន្ធយុវជន ប្រធានសមាគមន៍និស្សិត វៀតណាម លោក Bui Quang Huy (រូបថត៖ vnanet.vn)

លេខាប្រចាំការមជ្ឈិមសម្ព័ន្ធយុវជន ប្រធានសមាគមន៍និស្សិត វៀតណាម លោក Bui Quang Huy បានអះអាងថា មជ្ឈិមសមាគមន៍និស្សិតវៀតណាម សមាគមន៍សហព័ន្ធយុវជនវៀតណាម នឹងបន្តយកចិត្តទុកដាក់ និងតម្រង់ទិសដៅជួយឧបត្ថម្ភដល់គណៈអភិបាលកិច្ចការសម្ព័ន្ធយុវជន និងសមាគមន៍និស្សិតវៀតណាមនៅបណ្ដាប្រទេសក្នុងបំណងជួយនិស្សិតវៀតណាមឲ្យមានឱកាសជាច្រើនថែមទៀតក្នុងការចូលរួមសកម្មភាពនានារបស់សម្ព័ន្ធយុវជន និងសមាគមន៍និស្សិត។ ទន្ទឹមនឹងនោះ ជួយគាំទ្រសិស្សានុសិស្ស និស្សិត និងយុវជនវៀតណាមនៅឯបរទេសក្នុងការតភ្ជាប់ជាមួយសមាគមន៍និស្សិត ក៏ដូចជាបង្កើតវេទិកា ក្រុមការងារតាមបណ្ដាញសង្គម ដើម្បីផ្គត់ផ្គង់ព័ត៌មានជាផ្លូវការទៅកាន់និស្សិត និងយុវជនវៀតណាម៕

បកប្រែដោយ Thanh Cong