leftcenterrightdel
វាយតំលៃកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអន្តរជាតិ (រូប​ថត៖ baothainguyen.vn)

ដើម្បីលើកកម្ពស់គុណភាពអប់រំនៅតាមសាកលវិទ្យាល័យនានា បណ្តាញសាកលវិទ្យាល័យនៅអាស៊ីអាគ្នេយ៍ (AUN) បានដាក់ចេញគំនិតផ្តួចផ្តើមមួយដើម្បីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សាស្របតាមស្តង់ដារធានាគុណភាពទូទៅនៃតំបន់អាស៊ាន (AUN-QA) ។ AUN-QA គឺជាសំណុំស្តង់ដារដែលមានវិធានគុណភាពតឹងរឹង មានលក្ខណៈវិនិច្ឆ័យជាក់ស្តែង និងច្បាស់លាស់ផ្តោតលើការវាយតំលៃកម្មវិធីបណ្តុះបណ្តាលលើទិដ្ឋភាពជាច្រើនដូចជា ស្តង់ដារលទ្ធផលសិក្សា ក្របខ័ណ្ឌកម្មវិធី ជួរគ្រូបង្រៀន គ្រឿងបរិក្ខារ ការធានាគុណភាព ... នៅការវាយតម្លៃលើកនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានបានចូលរួម​កម្មវិធីចំនួនពីរគឺ វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ និងបរិញ្ញាបត្រគិលានុបដ្ឋាយិកា។ នេះក៏ជាអង្គភាពដំបូងគេក្នុងវិស័យសុខាភិបាលត្រូវបានវាយតំលៃកម្មវិធីបណ្តុះបណ្តាលតាមស្តង់ដារ AUN-QA។ លទ្ធផលនៃការវាយតម្លៃនឹងត្រូវបានប្រកាសនៅក្រោយ​ខែមីនា ឆ្នាំ២០២១៕

បកប្រែដោយ Duy Hoan