leftcenterrightdel
ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ RMIT នៅប្រទេសវៀតណាម

ពានរង្វាន់ក្នុងការស្រាវជ្រាវលើការបំលែងឌីជីថលដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ RMIT សហការជាមួយ​សាកលវិទ្យាល័យ FPT Software ដោយផ្អែកលើការវិភាគលើវិធីសាស្ដ្រថ្មីមួយ (ដែលហៅថា Digital Kaizen) ។ Digital Kaizen ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ FPT Software ក្នុងបំណងណែនាំការផ្លាស់ប្តូរឌីជីថលឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងបរិបទដែលអាជីវកម្មជាច្រើនមិនមានទំនុកចិត្តលើការផ្លាស់ប្ដូរមកកាន់លំហឌីជីថល។

លោកបណ្ឌិត Dang Pham Thien Duy ប្រធានក្រុមស្រាវជ្រាវបានឲ្យដឹងថា៖ ការស្រាវជ្រាវនូវបញ្ហាមួយចំនួនដែលសហគ្រាសយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងយុគសម័យឧស្សាហកម្ម ៤.០។ វិធីសាស្រ្តថ្មីនេះជួយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារនិងលទ្ធភាពសម្រាប់ការបំលែងឌីជីថលរបស់អាជីវកម្ម៕

បកប្រែដោយ Pham Diep