leftcenterrightdel
លោក Nguyen Xuan Phuc បំពាក់គ្រឿងឥស្សិយយសពលកម្មថ្នាក់ទី១ ទី២ និងទី៣ ឲ្យសិស្សមធ្យមទុតេយភូមិដែលទទួលបានពានរង្វាន់ក្នុងការប្រឡងអូឡាំពិកអន្តរជាតិ (រូបថត៖ vnanet.vn)

ពិធីនេះមានអត្ថន័យសំខាន់ក្នុងបរិបទដែលផ្នែកអប់រំនៅតែទទួលបានលទ្ធផលល្អជាច្រើន ទោះបីជាឆ្លងកាត់ឆ្នាំសិក្សាមួយដែលមានការលំបាកជាច្រើនក៏ដោយ។ សិស្សវៀតណាមចូលរួមការប្រឡងអូឡាំពិកក្នុងតំបន់ និងអន្តរជាតិ ១០០% បានឈ្នះរង្វាន់ដោយមានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ៨ គ្រឿង មេដាយសំរិទ្ធ ៥ គ្រឿង និងប័ណ្ណសរសើរចំនួន២។

ថ្លៃងក្នុងពិធី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខិតខំ និងលទ្ធផលល្អដែលផ្នែកអប់រំទទួលបាន។ លោកក៏ស្នើឲ្យផ្នែកអប់រំ ​និងបណ្ដុះបណ្ដាលឱ្យជំនះទៅលើរាល់ចំណុចខ្វះខាត អនុវត្តការកែលម្អដើម្បីបណ្តុះបណ្តាលមនុស្សវៀតណាមឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ មានចំណេះដឹង និងសមត្ថភាព មានភាពច្នៃប្រឌិត ម្ចាស់ការលើជីវិតខ្លួនឯងដើម្បីអភិវឌ្ឍឱ្យអស់ពីសមត្ថភាពរបស់បុគ្គលម្នាក់ៗ ចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍប្រទេសក្នុងដំណាក់កាលថ្មី៕

បកប្រែដោយ Thuy Anh