ការប្រឡងអូឡាំពិចគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២០៖ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក
    
    
    
        
            
កប.អនឡាញ -នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា នាយកដ្ឋានគ្រប់គ្រងគុណភាពនៃក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានឲ្យដឹងថា បេក្ខជន ៤ នាក់ ដែលបានចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២០ របស់ក្រុមជម្រើសជាតិវៀតណាមបានឈ្នះមេដាយមាស។
        
        
        
            
	
		
			
				     | 
		
		
			
				  | 
		
		
			| 
				សិស្សវៀតណាមចូលរួមការប្រឡងអូឡាំពិចគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២០ (រូបថត៖ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម) | 
		
	
	 
	ក្រុមជម្រើសជាតិវៀតណាមជាប់លំដាប់លេខ ២ ក្រោយសហរដ្ឋអាមេរិក។ នេះជាលទ្ធផលខ្ពស់បំផុតរបស់ក្រុមជម្រើសជាតិវៀតណាមដែលចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិពីមុនមក។
	ការប្រឡងអូឡាំពិចគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២០ លើកទី ៥២ ត្រូវបានធ្វើឡើងនៅប្រទេសទួរគី ក្នុងបរិបទដែលការរីករាលដាលនៃ COVID-១៩ មានការវិវត្ដន៍យ៉ាងស្មុគស្មាញ។ ប្រទេសនិងតំបន់ដែនដីចំនួន ៦០ ចូលរួមការប្រឡងនេះតាមរយៈប្រព័ន្ធវីដេអូ៕
	បកប្រែដោយ Pham Diep