leftcenterrightdel
សាកលវិទ្យាល័យ VinUni និងសាកលវិទ្យាល័យ Cornell ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្តីពីកម្មវិធីសិក្សានៅក្រៅប្រទេស “Study Away”

នៅក្នុងសន្និសីទ ប្រតិភូទាំងឡាយបានចែករំលែកបទពិសោធន៍ និងលើកឡើងនូវគោលនយោបាយសម្រាប់ការអភិវឌ្ឍកម្មវិធីអប់រំនៅសកលវិទ្យាល័យ និងកម្មវិធីបណ្តុះបណ្តាលអន្តរជាតិនៅវៀតណាម។ ដើម្បីចែករំលែកការលំបាកជាមួយនិស្សិតអន្តរជាតិក្នុងបរិបទដែលរងផលប៉ះពាល់ពីរោគរាតត្បាត Covid-19 នាពេលបច្ចុប្បន្ននេះ នៅក្នុងសន្និសីទ សាកលវិទ្យាល័យ VinUni និងសាកលវិទ្យាល័យ Cornell (របស់សហរដ្ឋអាមេរិក) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្តីពីកម្មវិធីសិក្សានៅក្រៅប្រទេស “Study Away”។ អាស្រ័យហេតុនេះ សាកលវិទ្យាល័យ VinUni នឹងស្វាគមន៍និស្សិតអន្តរជាតិមកពីសាកលវិទ្យាល័យ Cornell ដែលជួបការលំបាកក្នុងការវិលត្រឡប់មកសាលារៀនវិញ៕

បកប្រែដោយ Huyen Trang