leftcenterrightdel
ក្រុមចូលរួមការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ ASEAN Data Science Explorers (ASEANDSE) ឆ្នាំ ២០២០ (រូបថត៖ baoquocte.vn)

 

ASEANDSE ២០២០ បានប្រព្រឹត្តទៅចាប់ពីខែកុម្ភៈដល់ខែតុលា ឆ្នាំ២០២០ ដោយបើកវគ្គបណ្តុះបណ្តាលក្នុងរយៈពេល ៤ ខែ សម្រាប់សិស្ស និស្សិត និងគ្រូបង្រៀននៅតាមសាកលវិទ្យាល័យនានាដើម្បីជួយពួកគេលើកកម្ពស់ចំណេះដឹង និងសមត្ថភាពវិភាគទិន្នន័យ។

បេក្ខជនទាំងអស់ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែង ASEANDSE ២០២០ នឹងបានចូលប្រព័ន្ធ SAP Analytics Cloud ដោយឥតគិតថ្លៃក្នុងរយៈពេលមួយឆ្នាំដើម្បីអភិវឌ្ឍគម្រោងវិភាគទិន្នន័យរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ៖ http://www.aseandse.org/ ឬ អ៊ីម៉ែល aseandse@sap.com ៕

បកប្រែដោយ Pham Diep