leftcenterrightdel
សាកលវិទ្យាល័យ Ton Duc Thang

នៅក្នុងឆ្នាំ២០១៩ ប្រទេសអាស៊ានមានស្នាដៃស្រាវជ្រាវសរុប ៦៣,៤៤៥ ដែលបានចុះផ្សាយនៅទស្សនាវដ្តី ISI (ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្តល្បីល្បាញនៅលើពិភពលោក)។ ក្នុងក្រុមសាកលវិទ្យាល័យស្រាវជ្រាវចម្បងទាំង ១០ នៅអាស៊ាន សាកលវិទ្យាល័យតែមួយគត់របស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ៧។ ចំណាត់ថ្នាក់លេខ១ បានទៅលើសាកលវិទ្យាល័យកំពូលពីររបស់ប្រទេសសិង្ហបុរី៖ គឺសាកលវិទ្យាល័យជាតិសិង្ហបុរី និងសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang។ សូមរំលឹកថា តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ សាកលវិទ្យាល័យ Ton Duc Thang បានស្ថិតក្នុងក្រុមសកលវិទ្យាល័យស្រាវជ្រាវចម្បងទាំង ២៥ នៅអាស៊ាន៕

បកប្រែដោយ Thuy Anh