leftcenterrightdel
ក្រុមវៀតណាមចូលរួមការប្រឡងវិទ្យាសាស្រ្តវ័យក្មេងអន្តរជាតិ (រូបថត៖ hanoimoi.com.vn)

សិស្សវៀតណាមទាំង ៦ នាក់បានទទួលមេដាយ ក្នុងនោះមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ២ គ្រឿង។ ទន្ទឹមនឹងនោះ ក្រុមវៀតណាមទទួលបានមេដាយប្រាក់ចំនួន ១ គ្រឿងនៅផ្នែកបុគ្គលឆ្នើមក្នុងការប្រឡងទ្រឹស្តី និងមេដាយមាសចំនួន១ គ្រឿងនៅផ្នែកក្រុមឆ្នើមបំផុត។ ដោយមានលទ្ធផលនោះ ក្រុមវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន៤៤។ នេះគឺជាស្នាដៃខ្ពស់ជាងគេរបស់ក្រុមវៀតណាមក្រោយរយៈពេល ៩ ឆ្នាំដែលចូលរួមការប្រឡងនេះ។

ការប្រឡងវិទ្យាសាស្រ្តវ័យក្មេងអន្តរជាតិត្រូវបានរៀបចំជាប្រចាំឆ្នាំសម្រាប់សិស្សអាយុ ១៥ ឆ្នាំ លើវិស័យ៣៖ រូបវិទ្យា គីមីវិទ្យា និងជីវសាស្រ្ត៕

បកប្រែដោយ Thuy Anh