ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តដែលមានប្រជាជនខ្មែរច្រើននៅតំបន់ដីសណ្ដទន្លេមេគង្គ បានរួមផ្សំវិស័យទេសចរណ៍វប្បធម៌ដើម្បីដាស់តឿនសក្ដានុពលនៃការអភិវឌ្ឍទេសចរណ៍នៅតំបន់ជនជាតិភាគតិច ដែលក្នុងនោះការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ គុណតម្លៃវត្តអារាមខ្មែរដើម្បីទាក់ទាញភ្ញៀវទេសចរ។

leftcenterrightdel
អ្នកទស្សនារីករាយជាមួយរបាំអប្សរាដែលសំដែងដោយក្រុមវប្បធម៌ខ្មែរនៃវត្ត Xiem Can

ជាឧទាហរណ៍ នៅវត្ត Xiem Can (ឃុំ Vinh Trach Dong ក្រុង Bac Lieu ខេត្ត Bac Lieu) នាពេលថ្មីៗនេះ ក្រុមវប្បធម៌មួយត្រូវបានបង្កើតឡើងដើម្បីរក្សានូវតម្លៃវប្បធម៌ដែលមានតាំងពីយូរណាស់មកហើយរបស់ជនជាតិខ្មែរ ហើយទន្ទឹមនឹងនោះបម្រើប្រជាជនក្នុងតំបន់ ឬ ភ្ញៀវទេសចរជិតឆ្ងាយមកទស្សនាវត្តផងដែរ។ ព្រះតេជគុណ Duong Quan ព្រះចៅអធិការវត្ត Xiem Can មានថេរដីកាថា “ចំពោះជនរួមជាតិខ្មែរ វត្តមានអត្ថន័យ និងតួនាទីសំខាន់ណាស់។ ពេញមួយជីវិតរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល តាំងពីកើតដល់ស្លាប់ រាល់ការសប្បាយ ទុក្ខសោក សុភមង្គល ជោគជ័យ បរាជ័យ គឺជាប់ពាក់ព័ន្ធនឹងវត្ត។ ចាប់តាំងពីវត្ត Xiem Can បានបង្កើតក្រុមវប្បធម៌មក ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរកាន់តែច្រើនឡើងមកវត្ត។ សកម្មភាពវប្បធម៍របស់ប្រជាជនត្រូវបានអភិរក្ស បង្ហាញពីភាពរស់រវើកយ៉ាងខ្លាំងតាមរយៈរបាំ និងចម្រៀងនីមួយៗ”។

បច្ចុប្បន្ននៅតំបន់ដីសណ្ដទន្លេមេគង្គវៀតណាមមានវត្តអារាមជាច្រើនកំពុងជំរុញនូវសកម្មភាពបម្រើភ្ញៀវទេសចរណ៍មកទស្សនា ស្វែងយល់ ឃើញនិងស្តាប់ដោយផ្ទាល់នូវសំឡេងពីឧបករណ៍តន្ត្រីប្រាំធឺរបស់ជនរួមជាតិខ្មែរ។ នេះត្រូវបានគេចាត់ទុកថាជាអត្តសញ្ញាណពិសេសមួយដែលជាដំបូងបានបង្កើតនូវផលិតផលទេសចរណ៍ដ៏ទាក់ទាញ។ ព្រះតេជគុណ Kim Manh ព្រះចៅអធិការវត្ត Kompong Dung (ឃុំ Hieu Tu ស្រុក Tieu Cau ខេត្ត Tra Vinh) មានថេរដីកាថា ៖ “ថ្មីៗនេះ វត្តនេះ មានការចាប់អារម្មណ៍ពីផ្នែកទេសចរណ៍ ហើយត្រូវបានជ្រើសរើសជាតំបន់ទេសចរណ៍របស់ខេត្ត។ ដោយកំណត់បានសារសំខាន់នៃការងារនេះ  វត្តក៏ជំរុញយ៉ាងខ្លាំងនូវរាល់សកម្មភាពវប្បធម៌ និងសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ ដោយហេតុនេះបានទាក់ទាញភ្ញៀវទេសចរមកពីកន្លែងផ្សេងៗមកទស្សនាវត្តកាន់តែច្រើនឡើង។ មកទីនេះ ប្រជាជនមានឱកាសផ្លាស់ប្តូរ និងរៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក ដោយហេតុនេះជួយថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ”។

សព្វថ្ងៃនេះ ល្បឿននៃការអភិវឌ្ឍខាងវិស័យទេសចរណ៍បានធ្វើឱ្យចំណូលចិត្តរបស់ភ្ញៀវទេសចរកាន់តែសម្បូរបែបទៅៗ។ ដូច្នេះ ដើម្បីណែនាំពីលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរឲ្យបានច្រើន អាជ្ញាធរដែនដីគប្បីតែគិតគូរដល់ការបំប៉ុន ពង្រីកជួរអ្នកបង្ហាញណែនាំពីវប្បធម៌ជនរួមជាតិខ្មែរដល់ប្រជាជនមកទស្សនា។ លើសពីនេះ គួរតែផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលអ្នកបង្ហាញណែនាំដែលយល់ច្បាស់អំពីអត្តសញ្ញាណវប្បធម៌នៃវត្តខ្មែរ ដើម្បីណែនាំភ្ញៀវទេសចរដោយសង្ខេបអំពីប្រវត្តិនៃការបង្កើត ឈ្មោះ ឧបករណ៍ភ្លេង របាំរបស់ជនរួមជាតិខ្មែរ... ដើម្បីបង្កើតភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ។ ទន្ទឹមនិងនោះ គប្បីតែបង្កើនការដាក់បញ្ចូលនូវអាហារ ឬ វត្ថុអនុស្សាវរីយ៍ពិសេសប្រចាំតំបន់ចូលក្នុងការអភិវឌ្ឍទេសចរណ៍វប្បធម៌ខ្មែរ៕

បកប្រែដោយ Minh Trung