“ធ្វើឲ្យខ្លាំងមាំមួនពីសមុទ្រមាតុភូមិ”៖ រីកសាយភាយយ៉ាងខ្លាំងក្លានូវសេចក្ដីស្រឡាញ់ និងមោទនភាពចំពោះកោះសមុទ្រវៀតណាម
នាម៉ោង ៨ យប់ថ្ងៃទី ១២ សីហា នៅកំពង់ផែយោធា Nha Trang ទីក្រុង Nha Trang ខេត្ត Khanh Hoa នឹងប្រព្រឹត្តទៅកម្មវិធីសិល្បៈ “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ”។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម សហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម - ក្រសួងការពារប្រទេស និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa។ គណៈកម្មា ធិការរៀបចំសង្ឃឹមថា កម្មវិធីនឹងរួមចំណែកក្នុងការរីកសាយភាយយ៉ាងខ្លាំងក្លានូវសេចក្ដីស្រឡាញ់ និងមោទនភាពចំពោះកោះសមុទ្រទៅកាន់ប្រជាជនវៀតណាម។
    |
 |
ការហាត់សមសម្រាប់កម្មវិធី "ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ" (រូបថត៖ VOV) |
យោងតាមលោក Nguyen Vu Duy ប្រធាននាយកដ្ឋានព័ត៌មាន (VOV1) វិទ្យុសម្លេងវៀតណាម អនុប្រធានគណៈកម្មាធិការរៀបចំកម្មវិធីបានឲ្យដឹងថា៖ “ចំណុចលេចធ្លោនៃឆាកសម្ដែង និងលំហសិល្បៈនៅទីនេះ គឺជា នាវារបស់អ្នកនេសាទ និងកងកម្លាំងនីតិប្រវត្តិ ការពារអធិបតេយ្យភាពជាតិនៅសមុទ្រ។ នាវាទាំងនេះនឹងប្រែក្លាយទៅជាផ្នែកមួយនៃឆាកសម្ដែងស្នូល ដោយហេតុនេះបង្កើតឡើងឥទ្ធិពលពិសេស និងចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាសម្រាប់សាធារណជន”។
កម្មវិធីសិល្បៈ “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ” ត្រូវបានផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ VOV1, VOV2, VOV3 និងប៉ុស្តិ៍ទូរទស្សន៍ VTC1 VOVTV របស់វិទ្យុសម្លេងវៀតណាម ប៉ុស្តិ៍ទូរទស្សន៍ការពារជាតិ ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត ក្រុងទូទាំងប្រទេស រាយការណ៍តាមអនឡាញលើគេហទំព័រកាសែតអេឡិចត្រូនិក VOV VTC News VOVlive គេហទំព័រភាសាវៀតណាមរបស់ vovworld.vn និងផ្លាតហ្វមឌីជីថលរបស់ VOV ក៏ដូចជាទីភ្នាក់ងារសារព័ត៌មានជាច្រើនទៀត៕
តាម vovworld.vn