សារមន្ទីរវប្បធម៌ជនជាតិខ្មែរនៅខេត្ត Tra Vinh ត្រូវបានសាងសង់តាំងពីឆ្នាំ ១៩៩៥ ស្ថិតនៅក្នុងបរិវេណវប្បធម៌ជាតិនៃវត្តអង្គ និងស្រះយាយអម។ សារមន្ទីរបច្ចុប្បន្នមានទីតាំង ដាក់តាំងវត្ថុបុរាណចំនួន ៤ ដោយចែកចេញជា ៤ ប្រធានបទផ្សេងៗគ្នាអំពីសាសនា និងជំនឿ វប្បធម៌រស់នៅប្រចាំថ្ងៃ វិជ្ជាជីវៈប្រពៃណី និងវប្បធម៌ សិល្បៈរបស់ប្រជាជនខ្មែរ។

នៅកន្លែងតាំងអំពីប្រធានបទសាសនា និងជំនឿរបស់ប្រជាជនខ្មែរ បានដាក់តាំងនូវគំរូនៃវត្តបុរាណខ្មែរ។ នៅទីនេះបង្ហាញឱ្យឃើញនូវសាលធំនៃព្រះពុទ្ធសាសនាខ្មែរថេរវាទ គំរូសាលាគោរពបូជាអ្នកតា និងវត្តខ្មែរជាង ១៤៣ ផ្សេងទៀត។ លើសពីនេះ កន្លែងនេះក៏មានតាំងបង្ហាញវត្ថុបុរាណដែលបង្កប់នូវសាសនាធម្មតាពីររបស់ប្រជាជនខ្មែរ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។

leftcenterrightdel
ទីកន្លែង​តាំង​វត្ថុបុរាណសាសនា និង​ជំនឿ​របស់​ប្រជាជន​ខ្មែរ​នៅ​សារមន្ទីរ​វប្បធម៌​ជនជាតិ​ខ្មែរ​ខេត្ត​ Tra Vinh

នៅទីតាំងបង្ហាញអំពីជីវភាពសម្ភារៈ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ តាមរាល់សម័យកាលប្រវត្តិសាស្ត្រ មានវត្ថុបុរាណជាច្រើនអំពីឧបករណ៍ពលកម្មសម័យដើម សំលៀកបំពាក់ និងគ្រឿងអលង្ការដ៏ពិសេសបំផុតរបស់ប្រជាជនខ្មែរសម័យបុរាណ។ មកដល់កន្លែងបង្ហាញណែនាំពីភូមិរបរវប្បកម្មប្រពៃណីរបស់ជនជាតិខ្មែរដូចជា របរត្បាញកន្ទេល ប៉ាក់ ចម្លាក់ឈើ។  ភ្ញៀវនឹងអាចឃើញស្នាដៃវិចិត្រករខ្មែរដោយផ្ទាល់។ ទីតាំងចុងក្រោយគឺតាំងបង្ហាញអំពីឧបករណ៍តន្ត្រី និងទម្រង់សិល្បៈរបស់ជនជាតិខ្មែរ រួមមានកន្លែងសម្ដែងល្ខោនរបាំ ឆាកល្ខោនបាសាក់ ឈុតសម្លៀកបំពាក់ និងរបាំងនានាដើម្បីសម្ដែង...

លោកស្រី Nguyen Thu Nga ជាអ្នកទេសចរមកពីទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖ “កាលពីមុនខ្ញុំគ្រាន់តែស្គាល់ជនជាតិខ្មែរតាមរយៈទូរទស្សន៍ កាសែត វិទ្យុជាដើម។ ទោះជាយ៉ាងណាក៏ដោយ ពេលទៅទស្សនាសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្ត Tra Vinh ហើយត្រូវបានណែនាំអំពីទំនៀមទំលាប់ និងលក្ខណៈវប្បធម៌ជួយឱ្យខ្ញុំយល់កាន់តែច្បាស់អំពីជីវិតរបស់ប្រជាជនខ្មែរ”។

និយាយជាមួយយើងខ្ញុំ លោក Thach Boi អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tra Vinh បានមានប្រសាសន៍ថា៖ “ចាប់តាំងពីដំណើរការរហូតដល់ពេលនេះ សារមន្ទីរវប្បធម៌ជនជាតិខ្មែរនៅខេត្ត Tra Vinh បានក្លាយទៅជាទីតាំងសម្រាប់ការស្រាវជ្រាវវប្បធម៌ កន្លែងតាំងបង្ហាញ និងណែនាំពីតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរទៅកាន់សហគមន៍ជនជាតិភាគតិចបងប្អូនទូទាំងប្រទេស។ ទន្ទឹមនឹងនោះ នេះក៏ជាទីតាំងដើម្បីអភិរក្ស និងថែរក្សាជីវភាពវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរក្នុងខេត្ត Tra Vinh  ជាពិសេសក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅតំបន់ដីសណ្ដទន្លេមេគង្គនិយាយរួម៕

បកប្រែដោយ Minh Trung