លោក Mohamad នៅភូមិ Phum Soai (ឃុំ Chau Phong) ម្ចាស់គ្រឹះស្ថានតម្បាញសំពត់សង្គឹម Mohamach មានរយៈពេលជិត ៥០ ឆ្នាំ ផ្សាភ្ជាប់ជាមួយមុខរបបតម្បាញសំពត់សង្គឹម និងបាននាំផលិតផលតម្បាញសំពត់សង្គឹមប្រពៃណីរបស់ជនជាតិចាមទៅកាន់គ្រប់ទិសទី។

លោក Mohamad បាននិយាយថា “គ្រួសាររបស់ខ្ញុំបានផ្សាភ្ជាប់ជាមួយមុខរបបតម្បាញសំពត់សង្គឹមអស់រយៈពេលបីជំនាន់មកហើយ។ ដើម្បីតម្បាញបានផលិតផលសំពត់សង្គឹមមួយ ត្រូវតែឆ្លងកាត់ដំណាក់កាលជាច្រើន។ ដំណាក់កាលនីមួយៗទាមទារភាពប៉ិនប្រសប់ និងភាពល្អិតល្អន់របស់សិប្បករ ហើយត្រូវការពេលវេលា និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីផលិតផលិតផលមានគុណភាព។ បច្ចុប្បន្ន ដោយសារមានបច្ចេកវិទ្យាទំនើបបានជាការផលិតផលិតផលសំពត់សង្គឹមកាន់តែងាយស្រួល និងលឿន ប៉ុន្តែខ្ញុំនៅតែរក្សាមុខរបបតម្បាញប្រពៃណី ដែលជាការរក្សានូវតម្លៃវប្បធម៌របស់ជនជាតិចាម ទោះបីជាផលិតផលមានតម្លៃថ្លៃជាងការប្រើម៉ាស៊ីនក៏ដោយ»។

leftcenterrightdel
លោក Mohamad ណែនាំអ្នកទស្សនាអំពីផលិតផលសំពត់សង្គឹម Chau Phong

តាមរយៈការស្រាវជ្រាវ យើងបានដឹងថា នៅក្នុងឆ្នាំ២០០០ លោក Mohamad បានបង្កើតគ្រឹះស្ថានតម្បាញសំពត់សង្គឹម ហើយបានប្រមូលផ្តុំសិប្បករមកធ្វើនៅនឹងកន្លែង ឬធ្វើនៅតាមផ្ទះ។ ក្រៅពីផលិតផលប្រពៃណីពីរគឺសារុង និងក្រមា គ្រឹះស្ថានរបស់លោកក៏ផលិតផលិតផលថ្មីៗដូចជា កាបូប កាបូបស្ពាយ មួក... ទាំងនេះជាផលិផលដែលភ្ញៀវទេសចរបរទេសតែងតែជ្រើសរើសទិញទុកជាវត្ថុអនុស្សាវរីយ៍ពេលទៅលេងភូមិសិប្បកម្ម។ លើសពីនេះ តាមរយៈការរក្សា និងអភិវឌ្ឍមុខរបបតម្បាញសំពត់សង្គឹមនេះ លោក Mohamad ក៏បានបង្កើតការងារធ្វើជូនកម្មករក្នុងស្រុកប្រមាណ ១០នាក់ ជាមួយនឹងប្រាក់ចំណូលពី ១០-១៥ ម៉ឺនដុង/ម្នាក់/ថ្ងៃ។

នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានចេញសេចក្តីសម្រេចលេខ 480/QD-BVHTTDL ស្តីពីការប្រកាសបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ អាស្រ័យលើនេះ របបតម្បាញសំពត់សង្គឹមរបស់ជនជាតិចាមនៅឃុំ Chau Phong ទីរួមខេត្ត Tan Chau ខេត្ត An Giang ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះជាកិត្តិយស និងមោទនភាពរបស់សហគមន៍ចាមនៅខេត្ត An Giang៕

បកប្រែដោយ Duy Hoan