leftcenterrightdel
គណៈប្រតិភូក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅទីស្នាក់ការក្រសួងវប្បធម៌ និងទេសចរណ៍ចិន (រូប​ថត៖ toquoc.vn)

ជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព កិច្ចសហប្រតិបត្តិការ បើកចំហ និងស្មោះត្រង់។ ក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសចិនបានចែករំលែកខ្លឹមសារជាក់ស្តែង និងការអនុវត្តល្អៗជាច្រើនលើការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ក៏ដូចជាការលើកកម្ពស់ការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិនៅក្នុងប្រទេសចិន។

ថ្លែងមតិស្វាគមន៍គណៈប្រតិភូក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Lu Yingchuan បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះគណៈប្រតិភូដែលមកបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។

នៅក្នុងជំនួបនេះ លោក Lu Yingchuan ក៏បានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ពង្រឹងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំក្រសួង; ទាញយកបានល្អនៃមូលដ្ឋាននៃទំនាក់ទំនង​ទ្វេភាគី និងពហុភាគី; ទាញយកសក្តានុពលសម្រាប់ការអភិវឌ្ឍវប្បធម៌ និងទេសចរណ៍នៃប្រទេសនីមួយៗ។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងឧស្សាហកម្មវប្បធម៌ ទេសចរណ៍រវាងចិន និងវៀតណាម។

leftcenterrightdel
គណៈប្រតិភូក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជួបធ្វើការជាមួយសហភាពរចនា ច្នៃប្រឌិតវប្បធម៌ នៅទីក្រុង Shenzhen ប្រទេសចិន (រូប​ថត៖ toquoc.vn)

តាងនាមគណៈប្រតិភូក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Doan Van Viet បានថ្លែងអំណរគុណចំពោះលោក Lu Yingchuan ក៏ដូចជាក្រសួងវប្បធម៌ និងទេសចរណ៍ចិន ចំពោះការទទួលស្វាគមន៍យ៉ាងស្មោះស្ម័គ្រ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍រវាងភាគីទាំងពីរ ដោយកត់សម្គាល់នូវលទ្ធផលល្អដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការនាពេលកន្លងមក។ លោក Doan Van Viet ក៏បានសម្តែងការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍ​នៃឧស្សាហកម្មវប្បធម៌របស់ប្រទេសចិន គោលនយោបាយ វិធានការ ក៏ដូចជាសំណើស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មវប្បធម៌ និងទេសចរណ៍រវាងវៀតណាម និងចិនផងដែរ។ ទន្ទឹមនឹងនោះ លោក Doan Van Viet បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ច ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នឹងពិគ្រោះយោបល់ និងសិក្សាបទពិសោធន៍ និងការអនុវត្តជាក់ស្តែងរបស់ប្រទេសចិន។ ទន្ទឹមនឹងនោះ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍សម្រាប់ដំណាក់កាលឆ្នាំ ២០២៣-២០២៧ នៃប្រទេសទាំងពីរ ផ្តោតលើការជំរុញសកម្មភាពសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong