អញ្ជើញចូលរួមពិធីបើកមានវត្ដមានពីថ្នាក់ដឹកនាំស្ថាប័ន មេបញ្ជាការអង្គភាពនៃក្រសួងការពារប្រទេស ថ្នាក់ដឹកនាំនៃនាយកដ្ឋានបណ្ណសារ និងតម្កល់ឯកសារជាតិ សារមន្ទីរប្រវត្តិសាស្ត្រជាតិ; សាក្សីប្រវត្តិសាស្ត្រដែលចូលរួមយុទ្ធនាការ Dien Bien Phu រួមជាមួយនឹងអ្នកសារព័ត៌មានជាច្រើនមកពីទីភ្នាក់ងារសារព័ត៌មានក្នុងនិងក្រៅកងទ័ព។

leftcenterrightdel
ភ្ញៀវ​ទស្សនាពិព័រណ៍ "Dien Bien Phu - កន្លែងណាត់ជួបប្រវត្តិសាស្ត្រ"

ថ្លែងក្នុងពិធីបើក លោកវរសេនីយ៍ឯក Dinh Xuan Hoa នាយករងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានឲ្យដឹងថា៖ ការតាំងពិព័រណ៍ “Dien Bien Phu - កន្លែងណាត់ជួបប្រវត្តិសាស្ត្រ” បានតាំងបង្ហាញរូបភាព ឯកសារ និងវត្ថុតាងជាង ៣០០ ដែលឆ្លុះបញ្ចាំងពីគ្រប់ទិដ្ឋភាពទាំងអស់ ស្មារតីប្តេជ្ញាប្រយុទ្ធ និងប្តេជ្ញាឈ្នះរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។ ជាពិសេសដំណើរការប្រយុទ្ធដ៏អង់អាចក្លាហាន និងច្នៃប្រឌិតរបស់កងទ័ព និងប្រជាជនលើសមភូមិ បង្កើតឡើងជ័យជំនះ Dien Bien Phu"។  

ពិព័រណ៍គឺជាការដឹងគុណ លើកតម្កើងយុទ្ធជ័យ និងការលះបង់ដ៏អងអាចក្លាហានរបស់វីរជនពលីក្នុងការតស៊ូរំដោះជាតិ ព្រមទាំងឃោសនាអប់រំដល់កម្មាភិបាល យុទ្ធជននៃកម្លាំងប្រដាប់អាវុធនិងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយខិតខំសិក្សារៀនសូត្រ និងបំពេញបានល្អនូវភារកិច្ចដែលបានប្រគល់ជូន រួមចំណែកកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម។

ការតាំងពិព័រណ៍នេះនឹងបើកចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៤ នៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម៕

បកប្រែដោយ Pham Diep