នេះជាឆ្នាំទី៣ហើយ ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានសហការជាមួយក្រុមហ៊ុន Sun Group រៀបចំព្រឹត្តិការណ៍នេះនៅប្រទេសកូរ៉េខាងត្បូងដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ ផ្លូវហោះហើរ ក៏ដូចជាលទ្ធភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងវៀតណាម។

leftcenterrightdel
ប្រតិភូចូលរួមក្នុងពិធី (រូបថត៖ vnanet.vn)

បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូងមកវៀតណាមកំពុងកើនឡើងយ៉ាងខ្លាំង។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូងទៅកាន់វៀតណាមបានកើនឡើងប្រហែល ៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់ប្រហែល ១.២ លាននាក់។ ជាពិសេស ចំនួនអ្នកដំណើរថ្នាក់អាជីវកម្មរបស់ក្រុមហ៊ុន Vietnam Airlines មានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ ដែលបង្ហាញពីនិន្នាការនៃប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនឡើងមានបំណងចង់ទទួលគុណភាពសេវាកម្មល្អក្នុងវិស័យទេសចរណ៍ និងអាកាសចរណ៍។

ព្រឹត្តិការណ៍ “The Magnificent Vietnam” ជួយឱ្យដៃគូកូរ៉េខាងត្បូងមានការយល់ដឹងកាន់តែច្បាស់ថា វៀតណាមមិនត្រឹមតែមានភាពស្រស់ស្អាតផ្នែកមនុស្ស វប្បធម៌និងទេសភាពប៉ុណ្ណោះទេ ថែមទាំងផ្តល់សេវាកម្មប្រកបដោយគុណភាពល្អប្រណិត បំពេញតម្រូវការកើនឡើងរបស់អតិថិជនកូរ៉េខាងត្បូងទៀតផង៕

បកប្រែដោយ Huyen Trang