ដោយធ្វើដំណើរជាមួយមិត្ដចាស់ ខ្ញុំមានឱកាសទៅទស្សនាតំបន់ភ្នំ Than Sa នៅថ្ងៃមួយក្នុងខែតុលា។ ដោយឃើញពីទិដ្ឋភាពត្បាញកន្ដ្រកដ៏សប្បាយរីករាយរបស់ប្រជាពលរដ្ឋ យើងខ្ញុំទៅលេងផ្ទះរបស់លោកស្រី Hoang Thi Duyen ដើម្បីស្វែងយល់អំពីមុខរបរត្បាញប្រពៃណីនេះ។

leftcenterrightdel
ផលិតផលត្បាញប្រពៃណីរបស់ជនជាតិ Tay មិនត្រឹមតែបង្ហាញភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ហាញថ្វីដៃដ៏ប៉ិនប្រសប់ទៀតផង

ដោយរស់នៅតាមតំបន់ភ្នំ ប្រភពវត្ថុធាតុដើមពីឫស្សីសំបូរបែប ដូច្នេះសិប្បកម្មតម្បាញបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ជនជាតិ Tay នៅឃុំ Than Sa ជាច្រើនជំនាន់។ នៅក្នុងគ្រួសារមួយរបស់ជនជាតិ Tay  ការត្បាញនេះមិនត្រឹមតែជាការ​ងាររបស់ស្ត្រីប៉ុណ្ណោះទេ ថែមទាំងបុរសក៏អាចបង្កើតផលិតផលដ៏ល្អ និងរឹងមាំទៀតផង។

ជាមួយដៃដ៏ប៉ិនប្រសប់  លោកស្រី Hoang Thi Duyen បានឲ្យដឹងថា ដើម្បីធ្វើបានផលិតផលដូចជាកន្ត្រក ទ្រុងមាន់... ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។ ជំហានដំបូងគឺត្រូវជ្រើសរើសវត្ថុធាតុដើមយ៉ាងល្អ ជ្រើសរើសដើមឬស្សីត្រង់ មិនចាស់ពេក ឬខ្ចីពេក។

ពេលយកឬស្សី មិនទុកឬស្សីយូរពេក ព្រោះវាស្ងួតនឹងមិនរក្សាភាពទន់ និងពិបាកត្បាញ។ ផលិតផលត្បាញពីឬស្សីរបស់ជនជាតិ Tay  នៅឃុំ Than Sa មិនត្រឹមតែត្រូវបានប្រជាពលរដ្ឋក្នុងឃុំចូលចិត្ដប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងប្រជាពលរដ្ឋជាច្រើននៅឃុំផ្សេងទិញផលិតផលដោយវាប្រើប្រាស់បានយូរ និងស្អាត   ព្រមទាំងរួមចំណែកក្នុងការការពារបរិស្ថាន  កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច ថង់នីឡុង។ ដូច្នេះ មុខរបរតម្បាញបានជួយជនជាតិ Tay មានប្រភពចំណូលបន្ថែម ទន្ទឹមនឹងនោះ រក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី។

leftcenterrightdel
ការតម្បាញមិនត្រឹមតែជួយជនជាតិ Tay មានប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិរក្សវប្បធម៌ប្រពៃណីទៀតផង

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យុវជនជំនាន់ក្រោយមិនសូវចាប់អារម្មណ៍នឹងមុខរបរប្រពៃណីនេះទេ ដោយសារការត្បាញផលិតផលត្រូវការពេលវេលាជាច្រើន និងទាមទារឲ្យភាពម៉ត់ចត់ ប៉ុន្តែចំណូលទាប។ ភាគច្រើនអ្នកដែលនៅតែរក្សាសិប្បកម្មតម្បាញប្រពៃណី​នៅទីនេះគឺជាមនុស្សចាស់។

លោកស្រី Le Thi Lich (កើតក្នុងឆ្នាំ ១៩៨៨) ដែលជាមនុស្សម្នាក់មានវ័យក្មេងជាងគេដែលនៅតែរក្សាមុខរបរនេះ បាននិយាយថា "ទោះបីជានៅមូលដ្ឋានបានមានហាងលក់ផលិតផលប្រើប្រាស់ប្លាស្ទិកដ៏ស្រស់ស្អាត ប៉ុន្តែគ្រួសាររបស់ខ្ញុំនៅតែប្រើប្រាស់ផលិតផលត្បាញពីឬស្សីជារៀងរាល់ថ្ងៃ ដើម្បីការពារបរិស្ថាន។  ហេតុនេះហើយ ខ្ញុំចូលចិត្តរៀនមុខរបរប្រពៃណី ដែលដូនតាខ្ញុំបានបន្សល់ទុក។ ខ្ញុំសង្ឃឹមថា យុវជនជំនាន់ក្រោយជាច្រើននឹងយល់ពីភាពស្រស់ស្អាតនៃប្រពៃណីរបស់ជនជាតិខ្លួន ហើយអភិរក្ស និងអភិវឌ្ឍមុខរបរនេះជារៀងរហូត”៕

បកប្រែដោយ Pham Diep