ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Hoang Huu Anh អនុប្រធាននាយកដ្ឋានការបរទេសវប្បធម៌ និងយូណេស្កូ ប្រធានគណៈកម្មាធិការរៀបចំព្រឹត្ដិការណ៍ បានមានប្រសាសន៍ថា៖ “គណៈកម្មាធិការរៀបចំបានធ្វើការកែសម្រួលឲ្យស្របទៅតាមតំបន់នីមួយៗ។ គោលដៅនៃព្រឹត្តិការណ៍នេះគឺផ្សព្វផ្សាយរូបភាពប្រទេស និងមនុស្សវៀតណាមដែលសម្បូរទៅដោយប្រពៃណីវប្បធម៌ ប៉ុន្តែនៅតែមានភាពស្វាហាប់ និងអភិវឌ្ឍន៍ទៅកាន់សាធារណជន”។

leftcenterrightdel
លោក Hoang Huu Anh អនុប្រធាននាយកដ្ឋានការបរទេសវប្បធម៌ និងយូណេស្កូថ្លែងក្នុងសន្និសីទសារព័ត៌មាន​

"ទិវាវៀតណាមនៅឯបរទេស" គឺជាកម្មវិធីផ្សព្វផ្សាយជាតិដែលត្រូវបាននាយករដ្ឋមន្ត្រីប្រគល់ឱ្យក្រសួងការបរទេសរៀបចំប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០១០ មក។ ឆ្នាំ២០២៣នេះ​ ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាហ្រ្វិកខាងត្បូង, ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង និងវៀតណាម-ជប៉ុន កម្មវិធីនឹងប្រព្រឹត្តទៅនៅប្រទេសទាំង៣នេះ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

កម្មវិធីនេះនឹងចាប់ផ្ដើមនៅរដ្ឋធានី Pretoria នៃប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ១៤ និង ១៥ ខែកញ្ញា។ បន្ទាប់មកគ្រោងនឹងព្រឹត្តិការណ៍នៅប្រទេសបារាំង និងជប៉ុនក្នុងខែវិច្ឆិកា និងធ្នូ។ ក្រៅពីសកម្មភាពមានអត្ថន័យខាងនយោបាយ  ក្នុងក្របខ័ណ្ឌនៃ​ព្រឹត្តិការណ៍នេះរួមមានសិក្ខាសាលា វេទិកាជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាកម្មវិធីសម្តែងសិល្បៈដែលមានលក្ខណៈអត្ដសញ្ញាណវប្បធម៌វៀតណាមផងដែរ”៕

បកប្រែដោយ Pham Diep