អញ្ជើញចូលរួមសិក្ខាសាលានេះ មានវត្តមានរបស់ប្រតិភូប្រមាណ ១៥០ នាក់ដែលជាអ្នកប្រាជ្ញក្នុង និងក្រៅប្រទេស ហើយមានជំនាញខាងច្បាប់វៀតណាម ច្បាប់អន្តរជាតិ តំណាងស្ថាប័ន ក្រសួង ខេត្ត ក្រុងព្រំដែននិងជាប់សមុទ្រ ស្ថាប័នតំណាងបរទេសនៅវៀតណាម និងទីភ្នាក់ងារសារព័ត៌មាន។

leftcenterrightdel
សិក្ខាសាលាអន្តរជាតិ “ច្បាប់ស្តីពីព្រំដែនទឹកដី៖ តម្លៃ និងតថភាពជាក់ស្តែង”

ក្នុងសិក្ខាសាលានេះ អ្នកជំនាញ និងអ្នកប្រាជ្ញក្នុងប្រទេស ក៏ដូចជាតំណាងក្រសួង ស្ថាប័ននានាបានវាយតម្លៃលើលទ្ធផលនៃការអនុវត្តច្បាប់ព្រំដែនជាតិក្រោយរយៈពេល ២០ ឆ្នាំនៃការចេញផ្សាយនិងឈានចូលជីវភាព ការអនុវត្តច្បាប់សមុទ្រវៀតណាម ក្រោយរយៈពេល ១០ ឆ្នាំចូលជាធរមាន។ ប្រតិភូបានអះអាងថា ច្បាប់ស្ដីពីព្រំដែនទឹកដីរបស់វៀតណាមសមស្របនឹងច្បាប់អន្តរជាតិ។ ជាពិសេស កិច្ចពិភាក្សា “បញ្ហាគតិយុត្តិ និងតថភាពជាក់ស្តែងមួយចំនួនទាក់ទិននឹងសមុទ្រខាងកើត” បានទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងបទបង្ហាញរបស់អ្នកប្រាជ្ញ និងអ្នកជំនាញអន្តរជាតិមកពីបែលហ្ស៊ិក កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី។ អង្គសន្និសីទបានឯកភាពគ្នាអំពីសារៈសំខាន់នៃច្បាប់អន្តរជាតិចំពោះដំណើរការកសាង ការការពារ និងការគ្រប់គ្រងព្រំដែនទឹកដី ក៏ដូចជាលើកដំណោះស្រាយ សំដៅសម្របសម្រួលរវាងច្បាប់ជាតិ ជាមួយច្បាប់អន្តរជាតិក្នុងការងារព្រំដែនទឹកដីផងដែរ៕

តាម vovworld.vn