Mui Ne (ខេត្ត Binh Thuan ប្រទេសវៀតណាម) ជាប់ចំណាត់ថ្នាក់ទី៦។ គេហទំព័រ Booking បានបង្ហាញទិដ្ឋភាពពេលព្រះអាទិត្យរះ ពីប៉េងប៉ោងខ្យល់ក្តៅនៅ Mui Ne៖ “ទេសភាពដ៏អស្ចារ្យដូចភពព្រះអង្គារ”។

leftcenterrightdel
ទួលខ្សាច់ Mui Ne (រូបថត៖ vietnamplus.vn)

Mui Ne មានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីទីក្រុង Phan Thiet ដែលជាគោលដៅទេសចរណ៍ល្បីល្បាញដោយសារភាពស្រស់ស្អាតនៃឆ្នេរខ្សាច់។ ខេត្ត Binh Thuan ក៏ជាខេត្តតែមួយគត់ក្នុងប្រទេសវៀតណាមដែលផ្តល់សេវាជិះប៉េងប៉ោងខ្យល់ក្តៅលើទួលខ្សាច់។

គោលដៅទេសចរណ៍ដែលនៅសល់ចំនួន ៥ រួមមាន៖ ជ្រលងភ្នំ Napa (សហរដ្ឋអាមេរិក) សៀមរាប (កម្ពុជា) ជ្រលងភ្នំ Gstaad (ស្វីស) ជ្រលងភ្នំ Yarra (អូស្ត្រាលី) និងជ្រលងភ្នំ Albuquerque (សហរដ្ឋអាមេរិក)៕

បកប្រែដោយ Thuy Anh