ទីក្រុង Da Nang ស្ថិតក្នុងចំណោមអាកាសយានដ្ឋានត្រូវបានកែលំអទាំង ១០ លើពិភពលោក
កប.អនឡាញ - ទីក្រុង Da Nang ភាគកណ្តាលវៀតណាម គឺជាតំណាងតែមួយគត់របស់វៀតណាមដែលត្រូវបានលើកតម្កើងនៅ The World’s Best Airports ឆ្នាំ ២០២៣ របស់ Skytrax ដែលជាអង្គការវាយតម្លៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។
ប្រភេទពីរដែលទីក្រុង Da Nang ត្រូវបានលើកឡើងគឺអាកាសយានដ្ឋានដែលត្រូវបានកែលម្អរបស់ពិភពលោក (លេខ ៣) និងអាកាសយានដ្ឋានក្នុងតំបន់ល្អបំផុតនៅអាស៊ី (លេខ ១០)។
    |
 |
ទីក្រុង Da Nang ស្ថិតក្នុងចំណោមអាកាសយានដ្ឋានត្រូវបានកែលំអទាំង ១០ លើពិភពលោក (រូបថត៖ ACV) |
តាមធម្មតាអាកាសយានដ្ឋានល្អបំផុតនៅអាស៊ីបម្រើជើងហោះហើរក្នុងស្រុកនិងក្នុងតំបន់ ឫជើងហោះហើរឆ្លងទ្វីបមួយចំនួនតូច ប៉ុន្តែផ្តោតសំខាន់លើជើងហោះហើរខ្លី។ ពានរង្វាន់ប្រចាំឆ្នាំរបស់ Skytrax សំដៅលើកតម្កើងដល់ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងសេវាកម្មពាក់ព័ន្ធ។
លក្ខណៈវិនិច្ឆ័យវាយតម្លៃរួមសម្រាប់ពានរង្វាន់ដោយផ្អែកលើការពេញចិត្តរបស់អ្នកដំណើរមកពីប្រទេសចំនួន ១០០ និងប្រសិទ្ធភាពនៃអាកាសយានដ្ឋានក្នុងរយៈពេល ១២ ខែ សេវាកម្មអតិថិជន និងហេដ្ឋរចនាសម្ព័ន្ធ។ ពិធីប្រគល់ពានរង្វាន់ Skytrax ដែលត្រូវបានគេស្គាល់ថា ជាពានរង្វាន់អូស្ការនៃឧស្សាហកម្មអាកាសចរណ៍ ឆ្នាំនេះនឹងធ្វើឡើងក្នុងខែមិថុនា នៅទីក្រុងប៉ារីស ប្រទេសបារាំង៕
បកប្រែដោយ Pham Diep