leftcenterrightdel
និស្សិតឡាវចូលរួមធ្វើម្ហូបអាហារក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌ម្ហូបអាហារ (រូបថត៖ baodongthap)

កម្មវិធីផ្លាស់ប្តូរវប្បធម៌ម្ហូបអាហារមានស្តង់តាំងបង្ហាញចំនួន ៤៤ ស្តង់ ដែលមានរសជាតិពិសេសដាច់ដោយឡែកនៃស្រុកកំណើតដែលត្រូវបានណែនាំ និងតុបតែងដោយនិស្សិតមកពីប្រទេសវៀតណាម ឡាវ និងកម្ពុជា។

និស្សិតក៏បានចូលរួមសកម្មភាពជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ ការបង្ហាញម៉ូដ; ការផ្លាស់ប្ដូរវប្បធម៌ជាមួយប្រធានបទ លើកសរសើរភាពស្រស់ស្អាតរបស់ប្រទេស និងប្រជាជនវៀតណាម ឡាវ កម្ពុជា និងបារាំង រួមចំណែករឹតចំណងសាមគ្គីភាព ចំណងមិត្តភាពរវាងនិស្សិតនៃប្រទេសទាំង៤៕

បកប្រែដោយ Pham Diep