នៅក្នុងសិក្ខាសាលានេះ តំណាងក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបង្ហាញសក្ដានុពលនៃវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍នៅវៀតណាមជាមួយដៃគូជប៉ុន ព្រមទាំងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការ ដើម្បីទាញយកផលប្រយោជន៍ពីការស្ដារឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសទាំងពីរក្រោយជំងឺរាតត្បាត។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vnanet.vn)

លោកស្រី Sayuri Hiroi នាយិកាអភិវឌ្ឍន៍អាជីវកម្មនៃសម្ព័ន្ធក្រុមហ៊ុន Thien Minh បានចាត់ទុកថា វៀតណាមជាប្រទេសដែលមានសុវត្ថិភាព មានគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើន ម្ហូបអាហារដ៏សម្បូរបែប។ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសជប៉ុន វៀតណាមត្រូវពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍ដល់ប្រជាជនជប៉ុន។ ការដែលក្រុមហ៊ុន Vietnam Airlines បង្កើនជើងហោះហើររវាងប្រទេសទាំងពីរនឹងរួមចំណែកក្នុងការបង្កើនចំនួនភ្ញៀវទេសចរពីវៀតណាមទៅកាន់ប្រទេសជប៉ុន និងផ្ទុយមកវិញ៕

បកប្រែដោយ Thuy Anh