អញ្ជើញចូលរួមពិធីនេះមានលោក Do Van Chien លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

leftcenterrightdel
កម្មវិធីសំដែងសិល្បៈក្នុងមហោស្រព

មហោស្រពមានការចូលរួមពីសិប្បករ សិល្បការិនី និងអត្តពលិកយ៉ាងច្រើនកុះករ ជាមួយនឹងសកម្មភាពជាច្រើនដូចជា៖ ការណែនាំពិធីមហោស្រព អត្ដសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិ; ការតាំងបង្ហាញ និងតាំងពិព័រណ៌ និងផ្សព្វផ្សាយផលិតផលវប្បធម៌ និងទេសចរណ៍ ទឹកដី មនុស្ស និងសមិទ្ធិផលសេដ្ឋកិច្ច-សង្គមនៃមូលដ្ឋាន។ ព្រមទាំងបង្ហាញ និងណែនាំម្ហូបប្រពៃណីប្រចាំតំបន់ និងការបង្ហាញសំលៀកបំពាក់ប្រពៃណីរបស់បណ្ដាជនជាតិនៅតំបន់ភាគពាយព្យ រួមទាំងការប្រកួតល្បែងប្រជាប្រិយដូចជា  ទាញព្រ័ត្រ បាញ់ធ្នូ  ល្បែងចោលឈូង រត់ម៉ារាតុង។ មហោស្រពយនេះនឹងបិទនៅថ្ងៃទី ៤ ខែធ្នូ៕

បកប្រែដោយ Pham Diep