ប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរមកទីក្រុង Hue កើនឡើងយ៉ាងខ្លាំងដើម្បីចូលរួមពិធីបុណ្យនានា។ នេះជាឱកាសសម្រាប់ផ្នែក ទេសចរណ៍ខេត្ត Thua Thien Hue ស្ដារឡើងវិញបន្ទាប់ពីរយៈពេលជាង ២ ឆ្នាំ រងផលប៉ះពាល់ដោយជំងឺរាតត្បាត កូវីដ-១៩។

leftcenterrightdel
ភ្ញៀវទេសចរបរទេសទស្សនាព្រឹត្តិការណ៍ក្នុងសប្ដាហ៍ Festival Hue ឆ្នាំ២០២២ (រូបថត៖ VOV)

ក្នុងអំឡុងពេលសប្តាហ៍មហោស្រព ពិធីបុណ្យ "រាជធានីម្ហូបអាហារ - Hue ជាមួយទិសទាំងបួន", "អាហារតាមដងផ្លូវ Hue ឆ្នាំ ២០២២", ការតាំងពិព័រណ៍សំលៀកបំពាក់នៃបណ្តាប្រទេសអាស៊ាន ការតាំងពិព័រណ៍ "ហ្វូស៊ីល - ដំណើរស្វែងរកប្រភពដើមនៃជីវិតលើផែនដី"... បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា។ ភ្ញៀវទេសចរក៏អាចស្វែងយល់អំពីវប្បធម៌ពុទ្ធសាសនាតាមរយៈការតាំងពិព័រណ៌ "សិល្បៈពុទ្ធសាសនាលើគ្រឿងភាជន៍បុរាណ Satsuma របស់ជប៉ុន" នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Lieu Quan Hue ផងដែរ។

ជាមួយនឹងសកម្មភាពសម្បូរបែប និងទាក់ទាញជាច្រើន សប្តាហ៍មហោស្រព Hue ឆ្នាំ ២០២២ ត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរប្រហែល ៣ សែននាក់៕

តាម vovworld.vn